• 2022-10-21 01:59:02
  • ព័ត៌មាន

Fan ភ្ញាក់ព្រឺតពេល Ma Dong Seok ប្រកាសថាខ្លួនមានភរិយា ទាំងមិនទាន់រៀបចំកម្មវិធីជាផ្លូវការ

  • 2022-10-21 01:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រកូរ៉េបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែង Ma Dong seok ថ្លែងនៅក្នុងកម្មវិធី ប្រគល់ពានរង្វាន់ថាលោកមានភរិយាហើយ និងសម្ដែងការអរគុណយ៉ាងខ្លាំងចំពោះភរិយាជាទីស្រឡាញ់ ដែលតែងតែនៅក្បែលោកជានិច្ច។

កាលពីថ្មីៗនេះកំពូលតារាសម្ដែងកូរ៉េ និងហូលីវូដ Ma Dong Seok បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់សិល្បករដ៏ស្រស់ស្អាតប្រចាំឆ្នាំលើកទី ១២ ដែលគាត់បានឈ្នះពានរង្វាន់សិល្បករភាពយន្ត។ អំឡុងពេលថ្លែងសុន្ទរកថាទទួលយកតារាសម្ដែងរូបនេះបាននិយាយថា "សូមអរគុណដល់សហការី 'The Outlaws 2' 'The Roundup' ព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំ និងភរិយាខ្ញុំ Ye Jung Hwa ដែលខ្ញុំស្រឡាញ់»។

ទោះបីជា Ma Dong Seok និងគ្រូបង្វឹកសុខភាព Ye Jung Hwa បានទាក់ទងគ្នាជាសាធារណៈតាំងពីឆ្នាំ ២០១៦ ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរមិនទាន់ប្រកាសភ្ជាប់ពាក្យ ឬរៀបការនៅឡើយទេ។ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ Ma Dong Seok ភ្នាក់ងាររបស់លោក Big Punch Entertainment បានបំភ្លឺថា "Ma Dong Seok និង Ye Jung Hwa បានចុះឈ្មោះអាពាហ៍ពិពាហ៍ របស់ពូកគេកាលពីឆ្នាំមុន គឺឆ្នាំ២០២១ នេះក៏ដោយសារតែមមាញឹកការរាងខ្លួន ដូច្នេះរឿងរៀបការនឹងរៀបចំនៅពេលក្រោយ»៕

ប្រភព៖ Soompi ប្រែសម្រួល៖ Kesor

មតិយោបល់