• 2023-08-08 04:10:55
  • ព័ត៌មាន

សមាជិក BLACKPINK បង្ហោះសារ និងរូបភាពជាទីចងចាំមិនដែលឃើញពីមុន អបអរខួប ៧ ឆ្នាំ

  • 2023-08-08 04:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ គឺជាខួបគម្រប់ ៧ ឆ្នាំ សម្រាប់​ក្រុម BLACKPINK ដែល​បាន​បង្ហាញ​មុខជា​ផ្លូវការក្នុងវិស័យ K-Pop ដោយបាន​ចាប់ដៃគ្នា​ តស៊ូ ប្រឹងប្រែង និងអភិវឌ្ឍខ្លួន​រហូត​ក្លាយជាក្រុមនារី​ដ៏មាន​ឥទ្ធិពល​ប្រចាំពិភពលោក។

ដើម្បីអបអរខួបគម្រប់ ឆ្នាំ​របស់ក្រុម សមាជិក​ទាំង ក៏បាន​បង្ហោះរូបភាពអនុស្សាវរីយ៍ដែលបាន​ថតជុំគ្នា​នាពេល​កន្លងមក​ ៧ ឆ្នាំ។ តើពួកគេ​មានអ្វី​ចង់បង្ហាញ​នៅ​ថ្ងៃ​សំខាន់នេះ?

១. Jisoo

Jisoo«រីករាយខួបគម្រប់ ៧ ឆ្នាំ BLINK និង BLACKPINK! BLACKPINK នឹង​តែង​តែនៅក្នុង Area របស់អ្នក! ស្រឡាញ់អ្នក»។

២. Jennie

Jennie ៖ ***«៧ ឆ្នាំជាមួយ BLACKPINK ខ្ញុំស្រឡាញ់យើងទាំងអស់គ្នា ខ្ញុំស្រលាញ់ BLACKPINK ខ្ញុំស្រឡាញ់ Blink»។

៣. Rosé

ចំណែក Rosé បាន​សរសេររ៉ាយរ៉ាប់អារម្មណ៍ក្នុងចិត្តទាំង ភាសាកូរ៉េសម្រាប់អ្នកគាំទ្រកូរ៉េ និងភាស អង់គ្លេសសម្រាប់អ្នកគាំទ្រអន្តរជាតិដូចខាងក្រោម៖

ភាសាកូរ៉េ៖ «BLACKPINK ថ្ងៃនេះជាខួបគម្រប់ ៧ ឆ្នាំ!! មានរឿងជាច្រើនដែលខ្ញុំចង់និយាយទៅកាន់ Blink និង Blackpink.. មិនដឹងថាគួរចាប់ផ្តើមដោយពាក្យថាអរគុណ ឬសុំទោសទេ.. ជាដំបូងខ្ញុំចង់សម្ដែងការអបអរសាទរខួបគម្រប់ ៧ ឆ្នាំរបស់យើង!!! រីករាយខួបគម្រប់ ៧ ឆ្នាំរបស់ Blackpink ខ្ញុំ​ពិត​ជា​ចង់​និយាយ​អរគុណ​ដល់​សមាជិក​របស់​យើង​ដែល​បាន​ខិត​ខំ​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​ជំនួស​ដោយ ៧ ឆ្នាំ..»។

ភាសាអង់គ្លេស៖ «អរគុណ Blackpink ដែលបានផ្តល់ពរជ័យអស្ចារ្យនេះនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាអាចទទួលបានបទពិសោធន៍គ្រប់បែបយ៉ាង និងច្រើនជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃចង់ធ្វើពេលធំឡើង ក្លាយជាសិល្បករម្នាក់។ សូមអរព្រះគុណ និងអរគុណមួយពាន់ដង។ Blackpink, Blinks, Teddy, YG entertainment និងអ្នកផ្សេងទៀតដែលជឿជាក់លើ @blackpinkofficial អស់រយៈពេលប្រាំពីរឆ្នាំមកហើយ។ បេះដូងខ្ញុំពេញលេញហើយ។ ខ្ញុំមិនដឹងត្រូវបង្ហាញពីការដឹងគុណយ៉ាងណារបស់ខ្ញុំ ចំពោះតារាចម្រៀងទាំងអស់ដែលបានក្លាយជាផ្នែកមួយ នៃការធ្វើដំណើរប្រាំពីរឆ្នាំនេះជាមួយពួកយើងទាំងបួន។ ៧...!!! @blackpinkofficial មានអាយុ៧ឆ្នាំជាផ្លូវការហើយ ថ្ងៃនេះ! ហើយ​ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​យើង​ម្នាក់ៗ សម្រាប់ការបង្កើតប្រវត្តិសាស្ត្រ និងតែងតែមានភាពសប្បាយរីករាយ មោទនភាពជាមួយនឹងអ្វីដែលយើងបានធ្វើ។ សូមអរគុណដល់ blinks របស់យើងសម្រាប់ការជឿជាក់លើពួកយើងទាំងអស់គ្នា។»

៤. Lisa

Lisa៖ «រីករាយខួបគម្រប់ ៧ ឆ្នាំរបស់ខ្ញុំ និងនារីដ៏អស្ចារ្យទាំង ៣ នាក់ @blackpinkofficial លេខ ៧ គឺជាលេខដែលខ្ញុំចូលចិត្តបំផុត ហើយខ្ញុំសង្ឃឹមថាឆ្នាំនេះនឹងមានសំណាងសម្រាប់ពួកយើង! ស្រឡាញ់គ្នាយើង និង Blink ខ្លាំងណាស់»

អត្ថបទ៖ ធារី

មតិយោបល់