• 2023-08-21 01:15:00
  • ចម្រៀង

តន់ ចន្ទសីម៉ា នៅតែជាកំពូលតារាចម្រៀងស្រីវ័យក្មេង បើទោះបីជួបព្យុះភ្លៀងប៉ុណ្ណាក៏ដោយ

  • 2023-08-21 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលប្រិយមិត្ដបានជ្រាប តារាចម្រៀងស្រីលំដាប់កំពូលរបស់ផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីម៉ា ធ្លាប់រងនូវការរិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ។​ ការនេះ បានធ្វើឲ្យអ្នកខ្លះ គិតថាប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា បានធ្លាក់ចុះខ្លាំង ប៉ុន្ដែថ្មីៗនេះ កញ្ញា បានធ្វើឲ្យ មហាជនគ្រប់គ្នាភ្ញាក់ផ្អើល ហើយបើកភ្នែកធំៗដាក់នាង។

តាមរយៈព្រឹត្ដិការណ៍ប្រគំតន្ដ្រីដ៏អស្ចារ្យ EEW9 ក្រុមហ៊ុន របស់ឧកញ៉ា យឹម​ តាស្រង់ និងម៉ាក់EE កាលពីពេលថ្មីៗនេះ នៅផ្សារទំនើប K-Mall វត្ដមានតារាចម្រៀងស្រីរូបនេះនៅលើឆាក គេឃើញមនុស្សកកកុញនាំគ្នាលើកដៃ និងស្រែកគាំទ្រពេលនាងឡើងច្រៀង។

ដៃកាន់ច្រវ៉ាក់ ដើរអូសទ្រុង ដោយក្នុងទ្រុងនោះ មានបុរសម្នាក់ ដៃជាប់ច្រវ៉ាក់ ខំ រើបំរាស់ អូសកាត់ កណ្ដាលហ្វូងមនុស្ស កំពុងទស្សនា រាប់ម៉ឺននាក់ ដែលជា សកម្មភាព SHOW ក្នុងបទចម្រៀងថ្មីរបស់កំពូល តារាចម្រៀង តន់ ចន្ទសីម៉ា គឺបទ"អូននឹងធ្វើឲ្យបងដឹងប្រឹង" ឬUNLUCKY ពិតជាធ្វើឲ្យមហាជន លាន់មាត់សរសើរ គ្រប់ៗគ្នា។

គ្រានោះ គ្រាន់តែដល់វគ្គ តន់ ចាន់សីម៉ា ដើរអូស ទ្រុងដែក ខាងលើ ច្រៀង អ្នកគាំទ្ររបស់ នាងរាប់ម៉ឺននាក់ដែលបានចូលរួមនោះ លើកទូរស័ព្ទ ថត នឹង ស្រែកហ៊ោ ស្វាគមន៍នាងគ្រប់ៗគ្នា។

តាមរយៈព្រឹត្ដិការណ៍នេះ បានធ្វើឲ្យមនុស្សមួយចំនួនដែលធ្លាប់គិតថា តន់ ចន្ទសីម៉ា ធ្លាក់ប្រជាប្រិយភាព បាន​យល់ច្បាស់ក្នុងចិត្ដតែម្ដង។ នេះ​ជាសក្ខីភាព បង្ហាញថាពុំមានការស្រកស្រុតខ្លាំង នៃចំនួនអ្នកគាំទ្រ ហើយក៏បានបង្ហាញក្ដីស្រឡាញ់រវាងអាយដល និង​ហ្វេនៗកាន់តែខ្លាំងឡើង ។

គ្រាន់តែ ព្រឹត្ដិការណ៍ ការប្រគំតន្ត្រីនោះចប់ភ្លាម វីដេអូ និងរូបថតជាច្រើនសន្លឹក ត្រូវបាន អ្នកគាំទ្ររបស់នាង យកទៅបង្ហោះលើបណ្ដាញសង្គមព្រោងព្រាត ព្រមទាំងមានអ្នកគាំទ្រជាច្រើនទៀត បានចូលខមិន និងជូនពរនាងឲ្យមានភាពជោគជ័យថ្មីៗ។

សកមកម្មភាពនេះ ត្រូវបានមហាជនវាយតម្លៃថា តារាស្រី តន់ ចន្ទសីម៉ា នាងនៅតែជាឈរលើលំដាប់កំពូល តារាចម្រៀងល្បីដាច់គេ ដដែលត្បិតអីសន្ទុះនៃការគាំទ្រតបស់តារាចម្រៀងស្រីរូបនេះនៅតែខ្លាំងដដែល៕

ជិន សុភ័ក្ដ្រ

មតិយោបល់