• 2023-09-19 01:00:00
  • ព័ត៌មាន

BLACKPINK បិទបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស “BORN PINK” ជាមួយនឹងលទ្ធផលអស្ចារ្យ

  • 2023-09-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK បាន​បិទ​បញ្ចប់ការ​ប្រគំ​តន្ត្រី “BORN PINK” របស់​ពួក​គេដោយជោគជ័យ ​ជា​មួយ​នឹង​ការសម្ដែង​ផ្តាច់​ព្រ័ត្រ​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកញ្ញា BLACKPINK បានបញ្ចប់ការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក "BORN PINK" ដ៏ជោគជ័យរបស់ពួកគេជាមួយនឹងបង្ហាញមុខលើកចុងក្រោយ ជាលក្ខណៈទ្រង់ទ្រាយធំនៅទីក្រុងសេអ៊ូល ដោយបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាតារាស្រី K-pop ដំបូងដែលរៀបចំការប្រគុំតន្ត្រីនៅពហុកីឡាដ្ឋាន Gocheok Sky Dome

ព្រឹត្តិការណ៍ដ៏ធំនេះ បើកឆាកដំបូងជាមួយនឹងកាំជ្រួច និងការសម្តែងក្បាច់រាំដ៏មានថាមពល របស់ BLACKPINK តាមរយៈបទ “Pink Venom” ដែលធ្វើឲ្យពហុកីឡដ្ឋាន Gocheok Sky Dome ពោរពេញទៅដោយថាមពលអស្ចារ្យរបស់ពួកគេ។

BLACKPINK បានបន្តជាមួយនឹងការសម្តែងបទ "How You Like That" និង "Pretty Savage" និងការសម្តែងបែបមនោសញ្ចេតនា "Kick It"

BLACKPINK ដឹងថាថាមពលរបស់អ្នកទស្សនាពិតជាមិនធម្មតា តាមរយៈការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ​តាមរយៈបទ "WHISTLE"។ បន្ទាប់មក ការប្រគុំតន្ត្រីបានរំលេចក្រុមរាំរបស់ BLACKPINK និងការសម្តែងដ៏ទាក់ទាញរបស់ពួកគេ ខណៈដែលសមាជិកត្រូវត្រៀមខ្លួនសម្រាប់ការសម្តែងទោលរបស់ពួកគេ។

ឆ្លៀតពេលដើម្បីបង្ហាញពីការសម្ដែងទោលរបស់ BLACKPINK Jennie បានសម្តែងបទ "Solo" និង "YOU & ME" ជាមួយនឹងការសម្តែង ២ ប្រភេទយ៉ាងស្រស់ស្អាតដោយប្រើស្រមោល។

Rosé បានច្រៀងដ៏ល្បីរបស់នាងគឺ “Gone” និង “On The Ground” ខណៈពេលដែល Jisoo បានធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍លើនាងជាមួយនឹងបទ “All Eyes On ME” និង “FLOWER” ហើយ Lisa បានធ្វើអោយអ្នកទស្សនាដ៏ច្រើនកាន់តែកើនឡើងនូវសម្រែក ជាមួយនឹងការរ៉េបដ៏ចំណាប់ និងការរាំដ៏ទាក់ទាញតាមរយៈ “Money”

បន្ទាប់​មក BLACKPINK វិលជាក្រុមម្ដងទៀត ដោយសម្ដែង​បទ “Kill This Love”, “Lovesick Girls”, “PLAYING with FIRE”, “Typa Girl” និងបទ "Shut Down"

ស្របពេលអ្នកទស្សនាគ្រវី Lighstick ឡើង BLACKPINK បានបង្ហាញនូវភាពផ្អែមល្ហែមរបស់ពួកគេជាមួយនឹងការសម្តែងបទ "Don’t Know What To Do"។ ពេលបទនេះបញ្ចប់ BLACPINK ក៏បាន​សំណេះសំណាលជាមួយនឹងអ្នកគាំទ្រជា​ច្រើនរបស់ខ្លួន រួចទើបចាប់ផ្តើមសម្ដែងបន្តនូវបទ “Tally”, “DDU-DU DDU-DU” និង “Forever Young” ដែលជាសញ្ញានៃការចាប់ផ្តើមនៃការបញ្ចប់នៃការសម្តែងរបស់ពួកគេជាមួយនឹងសំឡេងខ្លាំងៗថា “BLACPINK in your area!”

BLACKPINK បានវិលមកស្វាគមន៍ BLINKs ម្តងទៀត បន្ទាប់ពីសម្រាកប៉ុន្មាននាទី ដោយនាំមកនូវទស្សនីយភាពនៃការសម្ដែងបទ “Stay”,“BOOMBAYAH” និង “Yeah Yeah Yeah”

ចុងបញ្ចប់ សមាជិកទាំង បាន​បង្ហាញពាក្យក្នុងចិត្តម្ដងម្នាក់ ដោយលើកឡើងពីអនុស្សាវរីយ៍ល្អៗ ភាពលំបាក ការសប្បាយរីករាយ និងចងចាំមិនភ្លេចឡើយនូវរឿងរ៉ាវគ្រប់យ៉ាង​ដែលពួកគេ​បាន​ឆ្លងកាត់។ ចាប់តាំងពីបង្កើតរហូតដល់ពេល​នេះ វា​ដូចមាន​រយៈពេល​លឿន ប្រៀបដូចទើបកើតឡើងពីម្សិលមិញ ប៉ុន្តែឈាន​ដល់ពេល​នេះ​ពួកគេ​បាន​អរគុណ​គ្នា​ទៅវិញទៅមក ជាពិសេសអរគុណដល់អ្នកគាំទ្រ​ដែលតែងនៅក្បែរ BLACKPINK គ្រប់ពេល។

ជាកាដូបិទបញ្ចប់ការប្រគំតន្ត្រី BLACKPINK បានសម្តែងបទ "AS IF IT'S YOUR LAST" ពេល​ចប់ពួកគេបានឱនក្បាលគោរព និងអរគុណអ្នកគ្រប់គ្នារួមទាំង BLINK អ្នករាំ ក្រុមតន្រ្តី និងក្រុមការងារ ដែលបាន​រួមចំណែកយ៉ាងសំខាន់សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ "BORN PINK" ដ៏ជោគជ័យរបស់ពួកគេ។

បន្ទាប់ពីចាប់ផ្តើមការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក “BORN PINK” នៅទីក្រុងសេអ៊ូលនៅ KSPO Dome កាលពីឆ្នាំមុនក្នុងខែតុលា BLACKPINK ហើយការធ្វើការប្រគុំតន្ត្រីសរុបរបស់ពួកគេក្នុងរយៈពេលជិតមួយឆ្នាំនេះ មាន​ចំនួន ៦៦ នៅក្នុងទីក្រុងចំនួន ៣៤ ដែលមានទស្សនិកជនប្រមាណ ១,៨ លាននាក់នៅទូទាំងពិភពលោក។

អបអរសាទរ BLACKPINK សម្រាប់ជោគជ័យនៃការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយនេះ៕

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់