• 2024-04-14 05:00:00
  • ព័ត៌មាន

គយគន់សម្រស់ធម្មជាតិរបស់ គឺ ស្រីនុត ទើបឡើងគ្រងតំណែងតួអង្គទេវតាឆ្នាំថ្មីមុននេះ

  • 2024-04-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់បណ្តាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើសម្រស់តួអង្គទេវតាឆ្នាំថ្មី នាម «មហោទរាទេវី» សម្តែងដោយម្ចាស់ជយលាភីធីតាឯកសង្រ្កាន្តរដូវកាលទី ៥ កញ្ញា គឺ ស្រីនុត។

ទោះបីជា ស្រីនុត នៅក្មេងមិនមានបទពិសោធន៍សិល្បៈច្រើនក៏ពិតមែន ប៉ុន្តែនាងពិតជាធ្វើបានយ៉ាងល្អ ស័ក្កសមតំណែងតួអង្គទេវតាឆ្នាំថ្មីខ្លាំងណាស់។ រឹតតែលេចធ្លោខ្លាំងជាងនេះទៀតនោះ គឺរូបសម្រស់ផូរផង់របស់ក្រមុំអ្នកសៀមរាប ធ្វើឱ្យគ្រប់គ្នាពោលសរសើរតារាស្រីចំនូលថ្មីនេះមិនដាច់ពីមាត់ បន្ទាប់ពីបានទស្សនាវីដេអូការផ្ទេរតំណែងទេវតាឆ្នាំថ្មីមុននេះបន្តិច។

សោភារូបស្រស់នេះពិតជារំភើបខ្លាំងបន្ទាប់ពីបានគ្រងតំណែងតួអង្គទេវតាឆ្នាំថ្មី ដែលនេះជាក្តីប្រាថ្នាដ៏ធំរបស់នាង។ យ៉ាងណាមិញ ទម្រាំតែអាចសម្តែងតួអង្គទេវតាឆ្នាំថ្មីបានសមសួនបែបនេះ ស្រីនុត ឆ្លងកាត់ផលលំបាកជាច្រើន រួមទាំងការហាត់សមយ៉ាងដិតដល់ជាមួយគ្រូជំនាញៗ អំពីកាយវិការ ដំណើរ និងការនិយាយស្តីជាដើម ឱ្យសមទៅនឹងតួអង្គទេវតាឆ្នាំថ្មី។

មកគយគន់សម្រស់ធម្មជាតិរបស់ គឺ ស្រីនុត តួអង្គទេវតាឆ្នាំថ្មី នាម «មហោទរាទេវី» ដែលទើបឡើងគ្រងតំណែងតួអង្គទេវតាឆ្នាំថ្មី ហើយកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង!

រូបភាព៖ ហ្វេសប៊ុក Dee Ya NuTh - ឌី យ៉ានុត

អត្ថបទ៖ Ah Mouy

មតិយោបល់