• 2017-12-30 04:32:30
  • ភាពយន្ត

ភាពយន្ត​ចិន​មាន​មហិច្ឆតា​វ៉ា​ហូលីវូដ

  • 2017-12-30 04:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្សែ​ភាពយន្ត ចំនួនប្រាំបី​ ក្នុង​ចំណោម២០​រឿង ដែល​រក​ចំណូល​បាន​​ច្រើន​បំផុត​របស់​ពិភពលោក​បាន​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ចិន និង ក្រុមហ៊ុន​សហការ​រវាង ចិន-បរទេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Global Times ថ្មីៗនេះ​។

ចំណូល​សរុប​ពី​ភាពយន្ត​ចិន​ក្នុង​ឆ្នាំ​២០១៧​ ប្រមាណ ៥៣,៤ ប៊ីលាន​យ័ន (៨,១៥ ប៊ីលាន​ដុល្លារ) កើន​ជាង​១៧​% បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ ប្រភព​ខាង​លើ​បន្ត។

ចិន​បាន​បង្កើត​​ទីក្រុង​សម្រាប់​ផលិត​ភាពយន្ត​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​តាំង​ពី​ឆ្នាំ​១៩៩៦ ដែល​មាន​ឈ្មោះ​ថា Hengdian World Studios ឬ ហូលីវូដ​របស់​ចិន។ ទំហំ​សរុប​​ជាង ១ ០១១ ហិចតា ដែល​ធំ​ជាង​​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ដ៏​ធំ​បំផុត​​ពីរ​របស់​​ហូលីវូដ គឺ Universal និងParamount​ បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ Hengdian World Studios នៅ​ក្នុង​ខេត្តស៊ឺជាំង ចំងាយ​ប្រហែល​៣១៩ គីឡូម៉ែត្រ និង ស្ថិត​នៅ​​​​ទិស​និរតី​​ពី​​ទីក្រុង​សៀងហៃ។

គិត​មក​ទល់​បច្ចុប្បន្ន Hengdian World Studios មាន​ភាពយន្ត និង រឿងភាគចិន ប្រមាណ​ ១ ២០០ រឿង​ហើយ​ដែល​បាន​ថត​នៅ​ទីនោះ។ មិន​ត្រឹម​តែ​ជា​ទីក្រុង​សម្រាប់​ថត​កុន Hengdian ថែម​ទាំង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ដែល​​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ទីនោះ​លើស​ពី ​១០​លាន​នាក់​ក្នុង​១​ឆ្នាំៗ។ នេះ​បើ​តាម​វេបសាយ​ផ្លូវ​ការ​របស់ Hengdian World Studios៕

ប្រភព៖ globaltimes ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់