• 2018-01-18 07:13:43
  • ព័ត៌មាន

ទ្រាំ​លែង​បាន​ នីឡា ព្រលះ​អ្នក​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​​ខ្លួន​ខំ​សាង​រាប់​ឆ្នាំ

  • 2018-01-18 07:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត់​ទ្រាំ​តទៅ​ទៀត​លែង​បាន​តារា​កំប្លែង​ នីឡា ​​ព្រលះ​បុគ្គល​មួយ​ចំនួន​​នៅ​លើ​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​យ៉ាង​ចាស់​ដៃ​ ​ដែល​ចាំ​តែ​ចាប់​កំហុស​ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​នាង ខំ​សាង​មក​រាប់​ឆ្នាំ​តាំង​ពី​​តូច​ក្រូច​ឆ្មា​។

នីឡា បញ្ចេញ​កំហឹង​បែប​នេះ​ ក្រោយ​ពេល​នាង ថត​រូប​ស្និទ្ធស្នាល​​ជាមួយ​បុរស​ម្នាក់ ត្រូវ​ជា​​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​​និង​គ្នា​ តែ​ត្រូវ​​បាន​មហា​ជន​​មួយ​ចំនួន​រិះ​គន់​ថា នាង​បង្ហាញ​មុខ​ប្រុស​ស្នេហ៍​ថ្មី​​បន្ទាប់​ពី​​ផ្ដាច់​ពាក្យ​។ ភ្លាម​ៗ​នោះ​កូន​ស្រី ​តាវ៉ិចទ័រ ​រូប​នេះ​ក៏​បាន​ ចោទ​ជា​សំនួរ​សួរ​ទៅ​កាន់​អ្នក​រិះគន់​វិញ​ថា៖"ខ្ញុំ​សុំ​សួរ​​បង​ៗ​​បន្តិច​ ឲ្យ​តែ​ថត​រូប​ស្និទ្ធស្នាល​​តិច​ ដឹង​តែ​សង្សារ​ និង​គ្នា​ហើយ​មែន​ទេ​បង​ៗ​ តែ​បើ​ខាង​ក្រុម​គ្រួសារ​ប្អូន​វិញ​ គេ​មិន​ដែល​ប្រកាន់​រឿង​អត់​ប្រយោជន៍​អញ្ចឹង​ទេ​បង​ៗ​​"។

បន្ថែម​ពី​នេះ​ នីឡា ថា​​ខ្លួន​​ខំ​សាង​កេរ្តិ៍ឈ្មោះ​កិត្តិយស​ តាំង​​ពី​តូច​មក​ រហូត​មក​ដល់​ពេល​នេះ​គឺ​វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ ហេតុ​អ្វី​មក​​បំផ្លាញ​​កិត្តិយស​កេរ្តិ៍ឈ្មោះ​នាង ដើម្បី​តែ​ផលប្រយោជន៍​ខ្លួន​ឯង​ដូច្នេះ​។ ជុំវិញ​ការ​បង្ហោះ​សារ​ខាង​លើ​នេះ​សាមី​ខ្លួន​ មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ​ ព្រោះ​លេខ​ទូរស័ព្ទ​ធ្លាប់​ប្រើ​មិន​អាច​ទាក់​ទង​បាន​ឡើយ​៕​​

​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់