• 2018-02-21 09:30:00
  • ជីវិតតារា

Rain និង​ប្រពន្ធ​ដឹកដៃគ្នា​ទៅ​ដើរ​លេង​ដល់​ជប៉ុន Sweet ដូច​ក្រមុំកំលោះ!

  • 2018-02-21 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​បាន​កូន​ស្រី​ម្នាក់​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ គូស្នេហ៍​សុទ្ធ​តែ​ជា​កំពូល​តារា​ប្រុស​ស្រី​ប្រចាំ​ប្រទេស​កូរ៉េ​ Rain និង​ Kim Tae Hee ក៏​បាន​ចំណាយ​ពេល​ដ៏​សែន​រ៉ូម៉ែនទិក​ជាមួយ​គ្នា​ក្នុង​ប្រទេស​ជប៉ុន​ បី​ដូច​កំលោះ​ក្រមុំ។

កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​កុម្ភៈ​ម្សិលមិញ​ អ្នក​គាំទ្រ​ម្នាក់​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​របស់​ Rain និង​ Kim Tae Hee ដែល​បាន​ចំណាយ​ពេល​ដ៏​មានន័យ​ជាមួយ​គ្នា​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ មាន​ឈ្មោះ​ថា​ "Blue Bottle Coffee"​ទប្រទេស​ជប៉ុន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នោះ​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ថា​ ខ្លួន​មិន​ចាំ​រសជាតិ​អ្វី​ដែល​ខ្លួន​ញ៉ាំ​ទេ​ ព្រោះ​រវល់​តែ​ផ្ចង់​ថត​ Kim Tae Hee និង​ Rain។

បើ​តាម​រូប​ភាព​ពិត​ជា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ប្ដី​ប្រពន្ធ​ ២​នាក់​នេះ​ផ្អែម​ល្ហែម​នឹង​គ្នា​ណាស់​ ទោះមាន​កូន​ហើយ​ក៏ដោយ ជា​ហេតុ​កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​បាន​ឃើញ​សកម្មភាព​ពួក​អរ​ព្រួច​នឹង​ក្ដី​ស្រឡាញ់​របស់​អ្នក​ទាំង​ ២៕

ចុចអាន៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់