• 2018-02-28 03:50:00
  • ភាពយន្ត

រឿង​ “បុព្វេសន្ធិវាស” ទើប​ចេញ​បញ្ចាំង​ តែសន្ទុះនៃ​ការ​គាំទ្រ​ខ្លាំង​មិនធម្មតា (វីដេអូ)

  • 2018-02-28 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​រឿង​ភាគ​បុរាណ​ថៃ​ថ្មី​ ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​នឹក​ឃើញ​មុន​គេ​ដល់​រឿង​ "បុព្វេ​សន្ធិវាស” របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ថៃ។

“បុព្វេសន្ធិវាស” ជា​ប្រភេទ​ភាពយន្ត​បែប​មនោសញ្ចេតនា​ ឆ្លង​ភព​ ព្រមទាំង​លាយ​ឡំ​ជាមួយ​ឈុត​ឆាក​បែប​កំប្លែង​ទៀត​ផង។ រឿង​នេះ​បាន​ទាក់ចិត្ត​ទស្សនិកជន​ជា​ច្រើន​ តាមដាន​ទស្សនា​មិន​ដែល​ដាច់​១ភាគ​ តាំង​ពី​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ជា​លើក​ដំបូង។ ទើប​បង្ហាញ​ខ្លួន​ថ្មី​ៗ​សោះ​ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​ មាន​ចំនួន​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ អ្វី​ដែល​សំខាន់​ គ្រប់​គ្នា​ពិត​ជា​ប្លែក​អារម្មណ៍​ខ្លាំង​ ពេល​ឃើញ​សមត្ថភាព​សម្ដែង​ជា​តួ​អង្គ​បែប​ឆ្លាស់​ លាយឡំ​នឹង​កំប្លែងៗ​របស់​ Bella ព្រោះ​កន្លង​មក​នាង​ធ្លាប់​តែ​ដើរ​តួ​ស្លូត។

រឿង​ភាគ​បុរាណ​នេះ​ សម្ដែង​ជា​តួ​ឯក​ដោយ​តារា​សម្ដែង​ លោក​ Pope Tanawat និង​តារា​ស្រី​ Bella Ranee រួម​ជាមួយ​តារា​ផ្សេង​ទៀត​ដូចជា៖ Louis Scott, Susie Susira, Prang Kannarun, Panjan Kawin, Got Jirayu និង​ Noon Ramidaជា​ដើម៕

ចុចអាន៖

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម