• 2018-03-15 07:05:00
  • ភាពយន្ត

ក្រោយដឹង​ Chompoo ជា​ជម្រើសតួស្រីដំបូងរឿង​ "បុព្វេសន្និវាស" មហាជនលាន់មាត់គ្រប់គ្នា

  • 2018-03-15 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដែល​លើក​ឡើង​ពី​តួ​ស្រី​ដើម​ដែល​ត្រូវ​ ដើរ​តួ​ក្នុង​ភាពយន្ត​ភាគ​បុរាណ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ "បុព្វេសន្និវាស” បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុកនា​ពេល​ថ្មីៗ​នេះ។

Chompoo Araya

ជាក់ស្ដែង​ ដំបូង​ឡើយ​តារា​សម្ដែង​ Chompoo Araya ត្រូវ​បាន​ជ្រើស​ជា​តួ​ "កាឡាកេត/កេតស៊ូរាំង” ប៉ុន្តែ​ក្រោយ​មក​ក្រុម​ការងារ​ក៏​សម្រេច​ជ្រើស​ តារា​សម្ដែង​ Bella Ranee មក​ជំនួស​វិញ ដោយសារ​មូលហេតុ​ Chompoo ជាប់​រវល់​ភារកិច្ច​សំខាន់។

Bella Ranee

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ​ដែរ​ មហាជន​ជា​ច្រើន​បាន​លើក​មតិ​ថា៖ "សម្រាប់​ការ​ផ្លាស់​ប្ដូរ​តួ​នេះ​ គឺ​ល្អ​បំផុត ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ រឿង​នេះ​នឹង​គ្មាន​អ្នក​មើល​ទេ"។ មួយ​ចំនួន​ទៀត​និយាយ​ថា៖ "Bella សម​នឹង​តួ​នេះ​ ជាង​ Chompoo ឆ្ងាយ​ណាស់​ ព្រោះ​ Chompoo មាន​ទម្រង់​មុខ​បែប​អឺរ៉ុប​ ដូចនេះ​នាង​មិន​សម​នឹង​ដើរ​តួ​ក្នុង​រឿង​បុរាណ​ទេ។ ទម្រង់​មុខ​ និង​រាងរៅ​ដ៏​ស្រស់​ស្អាត​របស់​អ្នក​ម្ដាយ​កូន​ភ្លោះ​នេះ​ បាន​តែ​ជាមួយ​ស្ប៉ត​ពាណិជ្ជកម្ម ថត​រូប​ម៉ូដែល បង្ហាញ​ម៉ូដ និង​រឿង​បែប​សម័យៗ​ទេ។ ចំណែក​ Bella ពិត​ជា​ស័ក្ដិសម​ឥត​ខ្ចោះ​ ហើយ​ពេល​សម្ដែង​ពិត​ជា​ចេញ​ពី​ធម្មជាតិ​ពិតៗ"។

ទោះ​យ៉ាង​ណា​នេះ​គ្រាន់​ជា​ការ​បញ្ចេញ​មតិ​របស់​ទស្សនិកជន​ប៉ុណ្ណោះ​ សម្រាប់​ Chompoo នៅ​តែ​ជា​តារា​ស្រី​កំពូល​របស់​ថៃ​ ហើយ​មក​ទល់​ពេល​នេះ​ប្រជាប្រិយភាព​របស់​នាង​ក៏​ឡើង​ស្រឺតៗ​រហូត​ដែរ ទោះ​មាន​កូន​ទៅ​ហើយ​ក្ដី៕

ចុចអាន៖

ប្រភព៖ thaistarnews ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់