- 2018-05-09 06:54:47
- ភាពយន្ត
ហ្វៃ សំអាង ឈឺចាប់នឹងរឿងម្យ៉ាងទើបវិលមកដឹកនាំរឿងវិញ
- 2018-05-09 06:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វៃ សំអាង ឈឺចាប់នឹងរឿងម្យ៉ាងទើបវិលមកដឹកនាំរឿងវិញ
ចន្លោះមិនឃើញ
ក្រោយពីសម្រាកមិនដឹកនាំការសម្ដែងប្រមាណជិត១០ ឆ្នាំពេលពីបញ្ចប់រឿង «ពិសស្នេហ៍» ខណៈនេះលោក ហ្វៃសំអាង បានវិលមកបើកទំព័រថ្មីក្នុងការដឹងរឿងព្រេងបុរាណ «កូនពស់កេងកង»។ ការវិលមកជាន់លើវិថីចាស់នេះ គឺដោយសារឈឺចាប់នឹងពាក្យរិះគន់ចំពោះកុនខ្មែររបស់មហាជន។
ផលិតករឆ្នើមរូបនេះ បានបញ្ជាក់ថា កន្លងមកលោកតែងតែឮពាក្យរិះគន់ពីមហាជនពីរឿងខ្មែរ ក្នុងនាមលោកជាផលិតករមួយ មានការឈឺចាប់ណាស់ ទើបលោកសម្រេចថាមកដឹករឿងសារជាថ្មី។ «យើងទៅណាមកណា ចេះតែឮពាក្យគេថាកុនខ្មែរ អីចេះកុនខ្មែរអីចុះ យើងនៅក្នុងពិភពសិល្បៈ យើងជាអ្នកដឹកនាំរឿងមួយដែរ យើងក៏មានការឈឺចាប់ ចុះហេតុអ្វីបានជាគេចេះតែវាយតម្លៃកុនខ្មែរអីចឹង? រឿងថ្មីនេះខ្ញុំទុកឲ្យមហាជនលោកវាយតម្លៃចុះ។» លោក ហ្វៃ សំអាង បន្ថែម។
លោក ហ្វៃ សំអាង មិនបានលើកឡើងថា ភាពយន្តដែលលោកបានដឹកនាំ និងសហនិពន្ធជាមួយអ្នកស្រី ប៉ុល ពិសី ក្នុងរឿង «កូនពស់កេងកង» ថាល្អជាងភាពយន្តរបស់ផលិតករផ្សេងៗនោះទេ តែលោកមានភាពជឿជាក់ថា ឲ្យតែមានការការខិតខំថា ខ្មែរច្បាស់ជាអាចធ្វើបាន និងផលិតបានរឿងល្អ។
តាមការបញ្ជាក់របស់លោក ហ្វៃ សំអាង បញ្ជាក់ថា រឿងនេះលោកចំណាយពេលក្នុងការនិងពន្ធ និងផលិត២ឆ្នាំ៕