• 2018-05-09 10:17:03
  • ភាពយន្ត

អេមប៉ុនណា Trailer រឿងចំណាយទុនក្បែរ១លានដុល្លារ "The Prey”?

  • 2018-05-09 10:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​វាយ​ប្រហារ​ ចំណាយដើមទុនក្បែរ ១លានដុល្លារនេះ​មាន​ការ​ចូលរួម​ថត និង​សម្ដែងពីតារាភាពយន្ត ៣ ប្រទេស​ដូចជា ចិន ថៃ និង​ខ្មែរ ហើយថតទាំងស្រុងនៅប្រទេសខ្មែរ ពេលនេះ ចេញ​ វីដេអូ Trailer ខ្លី​ទី​មួយ​របស់​ខ្លួន​ហើយ​ក្នុង​ថ្ងៃ​នេះ​។

រូបភាពក្រៅឆាក រឿង «The Prey»

“The Prey" គឺ​ជា​ភាពយន្ត​និយាយ​ពី​ប៉ូលិស​ជន​ជាតិ​ម្នាក់ ដែល​មាន​ភារកិច្ច​ស៊ើប​រឿង​ក្ដី​រហូត​នៅ​ក្នុង​គុក​កណ្ដាល​ព្រៃ ជា​មួយ​អ្នក​ទោស​ឧក្រិដ្ឋ​ជន​ជាតិ​ថៃ​។ រឿង​នេះ​សម្ដែង​ដោយ​តួ​សំខាន់់ៗ​ដូចជា លោក អ៊ួ តារា កញ្ញា ឌី សូនីតា លោក រស់ មុន្នី តារា​​សម្ដែង​ និង​ជើង​ឯក​ប្រដាល់​ថា្នក់​ជាតិ​៥ជំនាន់ប្រចាំ​ប្រទេស​ចិន Gu Shang Wei តារា​វាយ​តប់​ថៃ Vithaya Pansringarm លោក Sahajak Boonthanakit និង Byron Bishop។

អ្នកដឹកនាំរឿង និងតួសម្តែងក្នុង «The Prey»

ផលិតកររឿង «The Prey» ក៏បង្ហើបឱ្យដឹងដែរថា ភាពយន្តនេះនឹងចេញផ្សាយក្នុងឆ្នាំ ២០១៩ ខាងមុននេះ៕

ចង់ដឹងថាភាពយន្តនេះ អេមប៉ុនណា តោះទស្សនា វីដេអូខ្លី របស់រឿង «The Prey» នៅទីនេះ៖

អត្ថបទ៖ Sunny

មតិយោបល់