• 2018-05-15 03:40:00
  • ភាពយន្ត

តួ​អង្គ​​វីរនារី​មូស្លីម​ដំបូង​​ Ms Marvel អាច​នឹង​មាន​ភាពយន្ត​បញ្ចេញ​ឆាប់​ៗ​នេះ

  • 2018-05-15 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​ Marvel ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ដូច​ជា "Avengers: Infinity War” និង "Black Panther” ជា​ដើម​ កំពុង​តែ​សស្រាក់សស្រាំ​ដើម្បី​នាំ​យក​វីរនារី​មូស្លីម​ពី​ក្នុង​សៀវ​ភៅ​ថ្លុក Ms Marvel មក​ថត​ជា​ភាពយន្ត​។

តួ​អង្គ Ms Marvel ក្នុង​សៀវ​ភៅ​ថ្លុក

នេះ​មិន​មែន​ជា​ភាពយន្ត​ទី​១ ដែល​មាន​តួ​ឯក​ជា​ស្រី​នោះ​ទេ ព្រោះ​ភាពយន្ត​ "Captain Marvel” នឹង​បញ្ចេញ​ឆ្នាំ ២០១៩​ នេះ​ហើយ​។ លោក Kevin Feige ដែល​ជា​ផលិតករ​ Marvel បាន​ប្រាប់​ BBC ឲ្យ​ដឹង​ថា "ភាពយន្ត​និយាយ​ពី Ms. Marvel គឺ​ដូច​ជា​កំពុង​តែ​ផលិត​ហើយ។"

លោក​បាន​ពន្យល់​បន្ថែម​ថា​នាង​គឺ​ជា​តួអង្គ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សៀវភៅ​ថ្លុក ជា​វីរនារី​មូស្លីម ក្រោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ឥទ្ធិពល​ពី​សកម្មភាព​របស់ Captain Marvel។

“យើង​មាន​គម្រោង​សម្រាប់​តួអង្គ​នេះ​ភ្លាម​ៗ ក្រោយ​យើង​បាន​បញ្ចេញ​តួអង្គ Captain Marvel ទៅ​កាន់​ពិភពលោក" លោក​បន្ថែម។

នៅ​ក្នុង​សៀវភៅ​ថ្លុក Ms Marvel គឺ​ជា​ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ឈ្មោះ Kamala Khan សញ្ជាតិ​ប៉ាគីស្ថាន​និង​អាមេរិក​ រស់​នៅ​រដ្ឋ​ New Jersey។

សម្រាប់​ពេល​នេះ​តារា​សម្ដែង​ ដែល​អាច​ដើរ​តួ​ជា​តួអង្គ​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រកាស​នៅ​ឡើយ ប៉ុន្តែ​មាន​ការ​ប៉ាន់ស្មាន​ថា​ តារា​សម្ដែង​សញ្ជាតិ​ឥណ្ឌា Priyanka Chopra អាច​ជា​ជម្រើស​ដើម្បី​ដើរ​តួ។ ក៏​ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​ខ្លះៗ​ ប្រកែក​ថា​តួអង្គ​នេះ​គួរ​តែ​ឲ្យ​ តារា​សម្ដែង​សញ្ជាតិ​ប៉ាគីស្ថាន​អាមេរិក​ជាង​ ឥណ្ឌា ម្យ៉ាង​ទៀត Priyanka ចាស់​ពេក​មិន​អាច​សម្ដែង​ជា​តួអង្គ ក្មេង​ជំទង់​បាន​ទេ៕

តារា​សម្ដែង Priyanka Chopra

ប្រភព៖ BBC ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់