• 2018-05-17 01:25:00
  • ភាពយន្ត

ភាពយន្តភ័យរន្ធត់​ព្រឺព្រួចទាំង​ ១០របស់​កូរ៉េ មើលហើយធានាញាក់សាច់ទ្រើតៗ

  • 2018-05-17 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចង់​ទស្សនា​ទស្សនីយភាព​​បែប​ភ័យ​រន្ធត់​ ច្បាស់​ជា​ត្រូវ​ប៉ាន់​ហើយ​ពេល​នេះ​ ព្រោះ​ភាពយន្ត​កូរ៉េ​ជា​ច្រើន​កំពុង​តម្រង់​ជួរ​ជា​បន្ត​បន្ទាប់ បង្ហាញ​ឈុត​ឆាក​ព្រឺព្រួច​ញាក់​សាច់។

ខាង​ក្រោម​ជា​ បណ្ដា​ខ្សែភាពយន្ត​រន្ធត់​របស់​កូរ៉េ​ទាំង​ ១០​ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​មើល​ហើយ​លែង​ហ៊ាន​គេង​នៅ​ទី​ងងឹត​ម្នាក់​ឯង៖

១. រឿង "Gonjiam: Haunted Asylum” ចេញ​ក្នុង​ឆ្នាំ ២០១៨

ខ្សែភាពយន្ត​ភ័យ​រន្ធត់​របស់​កូរ៉េ​មួយ​រឿង​ និយាយ​ពី​ដំណើរ​ស្វែង​រក​ទី​កន្លែង​ដែល​គេ​បោះបង់​ចោល​មួយ ហើយ​ចូល​រុករក​របស់​អាថ៌កំបាំង​អ្វី​មួយ​ ដើម្បី​ផ្សាយ​លើទូរទស្សន៍។

២. រឿង​ "The Wailing” ចេញ​ក្នុង​ឆ្នាំ ២០១៦

ភាពយន្ត​មួយ​នេះ​ បង្កប់​នូវ​ទិដ្ឋភាព​រស់​នៅ​ពិត​ៗ​របស់​ជនជាតិ​កូរ៉េ។ បង្ហាញ​ពី​ភ្នំ​មួយ​កន្លែង​រង​នូវ​ការ​វាយ​ប្រហារ​ពី​គ្រោះ​ធម្មជាតិ​ដ៏​អាថ៌​កំបាំង​ ដែល​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​បង្ក​ជា​ភាព​ច្រួល​ច្របល់​ជាច្រើន​ក្នុង​ភូមិ។

៣. រឿង​ "The Silenced” ចេញ​ក្នុង​ឆ្នាំ ២០១៥

នៅ​ពេល​ក្មេង​ស្រី​ម្នាក់​ចូល​រៀន​ក្នុង​សាលា​រៀន​នៅ​បរទេស​ នាង​បាន​ដឹង​ថា​សិស្ស​ជា​ច្រើន​បាន​បាត់​ខ្លួន​ជា​បន្តបន្ទាប់។ ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​សិស្ស​ថ្មី​នោះ​ ចាប់​ផ្ដើម​ស្វែង​រក​អាថ៌កំបាំង​ពី​ក្រោយ​ការ​បាត់ខ្លួន​នោះ។

៤. រឿង​ "Don't Click” ចេញ​ក្នុង​ឆ្នាំ ២០១២

និយាយ​ពី​ វីដេអូ​ឃ្លីប​ដ៏​អាថ៌​កំបាំង​មួយ​ ដែល​ដាក់​បណ្ដាសា​អ្នក​មើល​វីដេអូ​នោះ​ឲ្យ​ស្លាប់។ រឿង​ "Don't Click” ទទួល​បាន​ការ​កោតសរសើរ​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ រហូត​បាន​ក្លាយជា​ភាពយន្ត​ភ័យ​រន្ធត់​ជាង​គេ​ប្រចាំ​ឆ្នាំ​ទៀត​ផង។

៥. រឿង​ "White: Melody of the Curse” ចេញ​ ក្នុង​ឆ្នាំ ២០១១

ជា​សាច់​រឿង​និយាយ​ពី​រឿងរ៉ាវ​ក្នុង​វិស័យ​ K-Pop ជាពិសេស​ក្រុម​ចម្រៀង​នារីៗ។ ប៉ុន្តែ​ហេតុការណ៍​រន្ធត់​ជា​ច្រើន​ បាន​លេច​រូបរាង​ជា​បន្ត​បន្ទាប់​ ទាក់ទង​គ្នា​រហូត​មាន​រឿង​ស្មាន​មិនដល់។

៦. រឿង​ "Death Bell” ចេញ​ក្នុង​ឆ្នាំ ២០០៨

បង្ហាញ​ពី​រឿង​រ៉ាវ​ភ័យ​ខ្លាច​ទាក់ទង​នឹង​ការ​ប្រឡង​ឆមាស និង​ឃាត​កម្ម​សាហាវៗ​ក្នុង​សាលា។

៧. រឿង​ "Cinderella” ចេញ​ក្នុង​ឆ្នាំ ២០០៦

ឈុត​ឆាក​តក់ស្លុត​ពី​ការ​វះកាត់​កែសម្ផស្ស​នឹង​បង្ហាញ​ខ្លួន​បន្តិច​ម្ដងៗ​ក្នុង​រឿង​ រហូត​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ព្រឺព្រួច​មិនធម្មតា។

៨. រឿង​ "Witch Board” ចេញ​ក្នុង​ឆ្នាំ ២០០៤

និយាយ​ពី​បណ្ដាសា​ ដែល​អ្នក​លេង​ល្បែង​ប្រពៃណី​មួយ​ប្រភេទ​របស់​កូរ៉េ មាន​ឈ្មោះ​ថា "Bunshinsaba” ត្រូវ​ទទួល​ ដោយសារ​គេ​បាន​លលេង​ជាមួយ​ខ្មោច។

**៩. រឿង "A Tale of Two Sisters” ចេញ​ឆ្នាំ ២០០៣**

ភាពយន្ត​ខ្នាត​ធំ​នេះ​ បាន​ក្លាយជា​រឿង​ព្រឺព្រួច​ និង​ល្បី​ឈ្មោះ​ទូទាំង​ប្រទេស​កូរ៉េ​ ចាប់​តាំង​ពី​ថ្ងៃ​ចេញ​បញ្ចាំង​ដំបូង​ ហើយ​រហូត​សហរដ្ឋអាមេរិក​ទិញ​សិទ្ធិ​យក​ទៅ​ផលិត​ថ្មី​ទៀត​ផង។ "A Tale Of Two Sisters" ផលិត​ឡើង​ផ្អែក​តាម​ព្រេង​និទានដែល​ស្ដែង​ចេញ​ពី​ឧបសគ្គ​ស្មុគស្មាញ​របស់​គ្រួសារ​ចម្លែក​មួយ។

១០. រឿង​ "Whispering Corridors” ចេញ​ក្នុង​ឆ្នាំ​ ១៩៩៨

នេះ​ក៏ជា​ខ្សែភាពយន្ត​ភ័យ​បះសក់​របស់​កូរ៉េ​ដែរ​ ដែល​បង្កើត​ទស្សនីយភាព​ព្រឺ​រោម​ជា​បន្ត​បន្ទាប់ ក្នុងវិទ្យាល័យ​របស់​នារី​មួយ​កន្លែង​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម