• 2018-05-21 03:00:00
  • ភាពយន្ត

“Deadpool 2” បំបែក​ឯកត្តកម្ម​ភាពយន្ត R-Rated រក​ចំណូល​ច្រើន​ជាង​គេ​​បង្អស់​លើក​ទី​២​

  • 2018-05-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Deadpool 2” បាន​ទទួល​បាន​ជោគជ័យ​យ៉ាង​ងាយ​ស្រួល​នៅ​លើ​តារាង​ Box Office កាល​ពី​ចុង​សប្ដាហ៍​នេះ ដោយ​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ គឺ​ដល់​ទៅ​ ១២៥​លាន​ដុល្លារ​។

ប្រាក់​ចំណូល​បាន​ធ្វើ​ឲ្យ​ស៊េរី​ភាពយន្ត Deadpool ក្លាយ​ជា​ភាពយន្ត​ R-Rated រក​ចំណូល​បាន​ច្រើន​ជាង​គេ​បង្អស់​គ្រប់​សម័យ​កាល​ ដោយ​​ភាពយន្ត “Deadpool” វគ្គ​ដំបូង​រក​ចំណូល​បាន​ជាង ១៣២​លាន​ដុល្លារ​ចំពោះ​សប្ដាហ៍​ដំបូង។

“Deadpool 2” មាន​សមត្ថភាព​យក​ឈ្នះ​ភាពយន្ត "Avengers: Infinity War” ដោយ​ងាយ​ស្រួល​ ព្រោះ​ដោយ​សារ​តែ ភាពយន្ត​នេះ​បាន​បញ្ចេញ​៤​សប្ដាហ៍​មក​ហើយ។ ចំពោះ​សប្ដាហ៍​នេះ Infinity War រក​ចំណូល​បាន ២៨.៧​លាន​ដុល្លារ ជាប់​ចំណាត់​ថ្នាក់​លេខ​២​ នៅ​ Box Office។ គូស​បញ្ជាក់​ថា​ភាពយន្ត​បែប​ Super Hero កម្រិត​យក្ស​នេះ​បាន​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទី​៤ គ្រប់​សម័យ​កាល​និង​ជា​រឿង​បែប​ Super Hero រក​ចំណូល​បាន​ច្រើន​ជាង​គេ​បង្អស់​ ដោយ​ចំណាត់​ថ្នាក់​នេះ​នៅ​តែ​អាច​ប្រែ​ប្រួល​ត​ទៅ​មុខ​ទៀត​ ដោយ​សារ​នៅ​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​បន្ត​ទៅ​ចូល​ទស្សនា។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “RBG” ប្រាក់​ចំណូល ១.៣​លាន​ដុល្លារ

៩. “Rampage” ប្រាក់​ចំណូល ១.៥​លាន​ដុល្លារ

៨. “A Quiet Place” ប្រាក់​ចំណូល ៤​លាន​ដុល្លារ

៧. “Overboard” ប្រាក់​ចំណូល ៤.៧​លាន​ដុល្លារ

៦. “Show Dogs” ប្រាក់​ចំណូល ៦​លាន​ដុល្លារ

៥. “Breaking In” ប្រាក់​ចំណូល​ ៦.៥​លាន​ដុល្លារ

៤. “Life of the Party” ប្រាក់​ចំណូល ៧.៧​លាន​ដុល្លារ

៣. “Book Club” ប្រាក់​ចំណូល ១២.៥​លាន​ដុល្លារ

២. “Avengers: Infinity War” ប្រាក់​ចំណូល ២៨.៧​លាន​ដុល្លារ

១. “Deadpool 2” ប្រាក់​ចំណូល ១២៥​លាន​ដុល្លារ

បណ្ដា Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ ScreenRant | imdb ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់