• 2018-06-15 10:59:22
  • ភាពយន្ត

SAI ទម្លាយរឿងព្រឺក្បាលផ្ទួនៗ ពេលផ្តើមថតរឿង «បាតដៃខ្មៅ» (មានវីដេអូ)

  • 2018-06-15 10:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំថ្មីដែលត្រៀមចេញផ្សាយពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ រឿង «បាតដៃខ្មៅ» បានទៅថតដល់ខេត្តស្ទឹងត្រែង និងខេត្តតាកែវ ដែលជាទីតាំងពោរពេញដោយជំនឿអរូបីយ នឹងការប្រកាន់ភ្ជាប់ទំនៀមទំលាបច្រើន។ ពេលនោះ Sai ដែលជាតួអង្គសំខាន់ម្នាក់ ក៏បានជួបប្រទះរឿងហេតុចម្លែកៗ ២ដង ដែលនឹកឡើងហួសចិត្ត និងស្មានមិនដល់។

រូបភាពក្រៅឆាក

ក្នុងថ្ងៃដំបូងដែលទៅដល់ ខេត្តស្ទឹងត្រែងនាពេលយប់អាធ្រាតនោះ គ្រប់គ្នា ទាំងក្រុមការងារ មានការអស់កម្លាំង និងងងុយគេងទៅហើយ ដូចនេះគ្រប់គ្នា ទាំង Sai ផ្ទាល់ក៏ចូលសម្រាន្តភ្លាម លើផ្ទះចាស់មួយនោះ។ ស្រាប់តែពេល Sai កំពុងរៀបដេកភ្នែករលាវៗ ក៏មានសម្លេង គ្រូវក្រាក់ៗ ក្បែរជញ្ជាំងឈើ ទៅមកៗ ដែលបណ្តាលចិត្ត Sai កើតសង្ស័យ និងមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត។

រូបភាព Sai និង ចែ ឡេង រូបក្រៅឆាក

ទ្រាំមិនបាននឹងសម្លេងរំខាន ម្ចាស់បទ «ងប់ងុល» ក៏ងើបពីគេង រួចក៏រកធូបមកអុចដើម្បីសុំសុខសាន្តដោយយល់ពីហេតុការណ៍ថា ខ្លួនជាអ្នកដំណើរ មកដល់ទឹកដីរបស់គេ ហើយមកគេងផ្ទះគេដោយមិនបានសុំគេជាមុនសោះ ទើបអុចធូប តាមកន្លែងប្រភូមិ ជំនាងផ្ទះ កន្លែងជើងធូបនានា។ ពេលនោះដែរ តួរ៉ាយុ សម្តែងដោយ Sai ក៏ប្រទះឃើញកោដ្ឋដាក់ធាតុ ២ ទើបដឹងថាអ្នកស្រុកភូមិគេមានជំនឿ​យកធាតុបងប្អូន សាច់ញាតិរបស់ខ្លួនមកទុកនៅផ្ទះ ដូចនេះហើយទើបមានរឿងបែបនោះ។ ក្រោយពេលអុចធូបបន់ស្រន់សុំក្តីសុខ សុំកន្លែងសម្រាករួចហើយមក ក៏មានអារម្មណ៍ល្អឡើងវិញគេលក់ធម្មតា តែក៏មានក្រុមងារដទៃៗទៀត មានបញ្ហាឮសម្លេងរំខាន់ដូចខ្លួន ទើបមានភ្ញាក់ផ្អើលរត់រក ប្រុសសង្ហាម្នាក់ឱ្យជួយ ហើយធ្វើការអុចធូបតាម គាត់គ្រប់គ្នា។

Sai បួងសួងថ្ងៃសែនក្រុងពាលី

ប៉ុន្មានថ្ងៃបន្ទាប់មកការថតក៏បានដំណើរការធម្មតារហូត ដល់ថ្ងៃមួយសម្រាកពីការងារថតរឿងក៏ត្រឡប់មកផ្ទះមួយទៀត ដែលស្ថិតក្នុងទីតាំងថតនោះ តារាសម្តែង Sai ក៏បានជួបហេតុការណ៍ចម្លែកមួយទៀតដែលកើតឡើងតាមរយៈសត្វឆ្មារ។ ពេលដែល តារាចម្រៀងរូបនេះ ប្រាប់រឿងនេះដល់ក្រុមការងារ មានម្នាក់ក្នុងនោះមិនជឿ។ ដល់ថ្ងៃបន្ទាប់ រូបគាត់ក៏ជួបរឿងឆ្មានោះមកបន្លាច ធ្វើឱ្យមាន​ការផ្ញាក់ផ្អើលជាថ្មី តែ លោក Sai ក៏បែរជានិយាយធម្មតាថា៖ «យើងយកស្បែកជើងទៅដេញឆ្មា វាហក់ដេញវិញហើយ..» និយាយនេះដើម្បីបំបាត់ភាពភ័យខ្លាចរបស់ដៃគូសម្តែងម្នាក់ទៀតនោះ ហើយគ្រប់គ្នាក៏បានសុខផលិតភាពយន្តបានជោគជ័យ រង់ចាំថ្ងៃបញ្ជាំងក្នុងចុងខែនេះហើយ។

Sai និងអ្នកដឹកនាំរឿង លោក មាស រស្មី

ខាងក្រោមនេះជាវីដេអូ បកស្រាយរបស់ Sai រៀបរាប់ពីហេតុភេទ ចម្លែកៗកើតឡើងពេលថតរឿង «បាតដៃខ្មៅ»៖

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ STUDIO 4

មតិយោបល់
អត្ថបទពេញនិយម