• 2018-06-26 08:48:03
  • ជីវិតតារា

ប្លែកអារម្មណ៍ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើរសំនៀង១បទ ពីរោះ​មិន​ចាញ់ម្ចាស់ដើម (មានវីដេអូ)​

  • 2018-06-26 08:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធិការិនីល្បីឈ្មោះ​ និងជាតារាសម្ដែងឆ្នើមម្នាក់​ កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ជាអ្នកសិល្បៈម្នាក់ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររហូតមកទល់ពេលនេះនៅតែមានអ្នកសសើរពីសម្រស់ ក៏ដូចជាអត្តចរិតល្អមិនឆ្មើងនឹឹងអ្នកគាំទ្រពិសេសមិនមែនតែការងាររឺ​ ជីវិតឯកជនសាមញ្ញប៉ុណ្នោះទេ។

ជាក់ស្ដែងពិតជាប្លែកអារម្មណ៍នឹងពិសេសខ្លាំងណាស់ ពិធីការីនីដ៏ស្រស់សោភារូបនេះកម្របង្ហាញវត្តមានក្នុង ការច្រៀងខ្លាំងណាស់ ព្រោះធ្លាប់តែឃើញធ្វើជាពិធីការីនីបញ្ចេញសម្លេងនិយាយលើឆាកនិងសម្តែងប៉ុណ្នោះ តែពេលនេះប្លែកនឹងមួយគួរឲ្យជឿថាតារារូបនេះមានសម្លេងពិរោះខ្លាំងណាស់បាន​ Cover បទចម្រៀងមួយបទរបស់អ្នកនាង ហង្ស សុជាតាបទ "Love​បង" ពិរោះខ្លាំងសម្លេងមិនចាញ់តារាសម្រៀងអាជីពឡើយថ្វីត្បិតតែមិនទាន់ចាំប៉ារ៉ូបទចម្រៀងមែនតែសម្លេងគួរចង់ស្តាប់។

បញ្ជាក់បានថាក្រៅពីមានវោហាស័ព្ទសម្លេងជាពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន និងជាតារាសម្តែងឆ្នើមនោះទេ ថែមទាំងបានបង្ហាញសមត្ថភាពបកស្រាយបទចម្រៀងយ៉ាងពិរោះរណ្តំទាក់ទាញចិត្ត ទោះបីជា ហ៊ិន ច័ន្ទនិរ័ត្ន  មិនមែនជាតារាចម្រៀងអាជីពក៏ដោយ ប៉ុន្តែតាមការបកស្រាយCoverបទចម្រៀងរបស់តារារូបនេះគឺបានធ្វើការបកស្រាយបានយ៉ាងល្អធ្វើឲ្យអ្នកគាំទ្រកោតសរសើរជាខ្លាំងពេលបានឃើញពិធីការីនីរូបនេះបង្ហោះនឹងមានអ្នកខ្លះចង់ឲ្យក្លាយជាតារាចម្រៀងមែនទែនទៀតផងដែរ។

ចង់ដឹងថាពិរោះបកស្រាយពិរោះយ៉ាងណាទស្សនាវិដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន

មតិយោបល់