• 2018-08-30 02:07:18
  • ភាពយន្ត

ទំនេរ​មិនទាន់ James Ji វិល​មក​សម្ដែង​រឿង​ថ្មីជាមួយ Ice លើក​នេះ​ដឹង​តែប្លែកទៀតហើយ

  • 2018-08-30 02:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ភាគ​មាន​ចំណង​ជើង​ថា​ "Game Sanaeha" ទើប​តែ​បញ្ចាំង​ចប់​មិន​បាន​ប៉ុន្មាន​ផង​ តារា​សម្ដែង​ James Jirayu ​ក៏​ត្រូវ​ប៉ាន់​រឿង​ថ្មី​ជាមួយ​ស្រីស្អាត​ Ice Preechaya ថត​រឿង​ភាគ​ថ្មី​មាន​ចំណងជើង​ថា​ "Payakorn Sorn Ruk”។

កាល​ពី​ថ្ងៃ​ ២៨​ ខែ​សីហា​ តារា​ប្រុស​ស្រី​ទាំង​ ២​បាន​មក​ថត​រូប​សម្រាប់​រឿង​ថ្មី​ជាមួយ​គ្នា​រួច​រាល់​អស់​ហើយ។ ដោយ​ឡែក​រឿង​នេះ​ នឹង​ត្រូវ​មាន​ការ​ដឹក​នាំ​ផលិត​ដោយ​ ផលិតកម្ម​ Tanad Lakorn ស្ថិត​ក្រោម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ថៃ។

ក្នុង​រឿង​ភាគ​នេះ​ James នឹង​សម្ដែង​ជា​តួ​ Theeruth តារា​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ថៃ ហើយ​ចំណែក​ Ice វិញ​ត្រូវ​ដើរ​តួ​ជា​គ្រូ​ទាយ​ជោគវាសនា​មាន​ឈ្មោះ​ Rosita។

"Payakorn Sorn Ruk”​ នឹង​ក្លាយ​ជា​ស្នាដៃ​ដំបូង​របស់​ តារា​ប្រុស​ស្រី​ទាំង​ ២​នេះ​ ក្រោយ​ពី​ Ice បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​ GDH 559 និង​មក​ចុះ​កុងត្រា​ជាមួយ​ប៉ុស្តិ៍លេខ​​ ៣​វិញ៕

ប្រភព៖ thaistarnews ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម