• 2018-09-12 23:20:00
  • ភាពយន្ត

មក​ស្គាល់ជម្រើស​តួឯក​ក្នុងរឿង «ខោល» របស់ផលិតករ ខាំ ភូរិ

  • 2018-09-12 23:20:00
  • ចំនួនមតិ 31 | ចំនួនចែករំលែក 75

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ភាគ «ខោល» ដែល​លោក ខាំ ភូរិ ផលិតករ​ភាពយន្ត និង​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ទូរទស្សន៍ ហង្ស​មាស ត្រៀម​ថត​ក្នុង​ដើម​ឆ្នាំ ២០១៩ នេះ បាន​ជ្រើសរើស​តួ​សម្ដែង​សំខាន់ៗ រួច​ជា​ស្រេច ដែល​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ហង្ស​មាស​តែ​ម្ដង។

លោក ខាំ ភូរិ

ដោយសារភាពយន្តភាគ «ខោល» ជារឿងបែបបុរាណ ស្រគត់ស្រគុំ មានការរាំរបាំ ពិសេសរបាំ​ខោល​ទៀតនោះ ការជ្រើសរើសតួអង្គមានលក្ខណៈ​សម្រិតសម្រាំងបន្តិច ក៏ប៉ុន្តែង​សម្រាប់​ជម្រើស​តារាជួរមុខរបស់ផលិតកម្ម សុទ្ធតែសាកសម និងមានសម្ថភាពច្រើនជំនាញ។ ក្នុងនោះ លោក ខាំ ភូរិ សូមបង្ហើបតារាហង្សមាស ៤ ដួងដែលជាជម្រើសតួឯកភាពយន្តភាគ «ខោល» នេះ៖

លោក ខាំ ភូរិ និង លោក ហ្សូណូ

សម្រាប់ តួឯក​ប្រុស​ដែល​នឹង​សម្ដែង​ជា​តួ​ប្រុស​រាំ​របាំ «ខោល» ឬអ្នក​បុរាណ​វិទូ​ចាំ​ដែលជាតិ​ខ្លួន​ឯង​ក្នុង​សម័យ​កាល​ថ្មី​មួយទៀត​ក្នុង​រឿង «ខោល» លោក ខាំ ភូរិ បានជ្រើសរើស លោក ហ្សូណូ និង លោក ឆន សុវណ្ណរាជ សម្រាប់ឱ្យផលិតកម្មហង្សមាស ជាអ្នកសម្រេចចិត្តជ្រើសរើសចុងក្រោយ ថាតារាប្រុសម្នាក់​សាកសមនឹងសម្ដែងតួប្រុសម្នាក់នេះ។

លោក ឆន សុវណ្ណរាជ

ចំណែក​តួ​ស្រី​ ដែល​សម្ដែង​ជា​នារី​ស្រស់​ស្អាត​ម្នាក់ ដែល​មាន​រឿងរ៉ាវ​ស្នេហា នឹង​បុរស រាំ​របាំ «ខោល» ក្នុង​សម័យ​កាល​មួយ​នោះ​របស់​ខ្មែរ ដោយ​ជាតិ​បន្ត​របស់​នាង នារី​រូប​ស្រស់​នោះ​ក៏​បាន​មក​ជួប​ជាមួយ​តួ​ប្រុស​ដែល​ជា​ អ្នក​បុរាណ​វិទូ តែ​នាង​ភ្លេច​ជាតិ​កំណើត​របស់​នាង​ហើយ​ នឹង​សម្ដែង​ដោយ អ្នកនាង សុគន្ធ នីិសា ឬ​នឹង​សម្តែង​ដោយ អ្នកនាង សុខ ស្រីនាង។

អ្នកនាង សុគន្ធ
អ្នកនាង សុខ ស្រីនាង

ក៏ប៉ុន្តែ លោក ខាំ ភូរិ មិនទាន់អាចបញ្ជាប់ឱ្យច្បាស់ ១០០ ភាគរយ តារា ២ រូបណាក្នុងចំណោមតារា​ចម្រៀងទាំង ៤នាក់ នឹងគ្រងតំណែង តួឯកភាពយន្តភាគបែបខ្មែរបុរាណដ៏កម្រមួយ ដោយលោក ទុកសិទ្ធិសម្រេចចុងក្រោយឱ្យទៅកាន់ផលិតកម្មហង្សមាស នេះបើតាមការបញ្ជាក់របស់ លោក ខាំ ភូរិក ផ្ទាល់តែម្តង៕

រូបភាពផ្តល់ដោយ៖ លោក ខាំ ភូរិ

អត្ថបទ៖ Sunny

មតិយោបល់