- 2018-09-20 08:40:00
- ព័ត៌មាន
គួរឲ្យស្រលាញ់ Zac Efron ធ្វើសកម្មភាពគំរូមួយធ្វើឲ្យគេសរសើរគ្រប់គ្នា!
- 2018-09-20 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្រលាញ់ Zac Efron ធ្វើសកម្មភាពគំរូមួយធ្វើឲ្យគេសរសើរគ្រប់គ្នា!
ចន្លោះមិនឃើញ
តារាសម្ដែងរូបសង្ហាប្រចាំហូលីវូដ Zac Efron មិនត្រឹមតែចេះច្រៀង សម្ដែង រាំនិងរូបរាងសិចស៊ីប៉ុណ្ណោះទេ លោកក៏ជាតារាមួយរួបដែលព្រួយបារម្ភទៅលើបញ្ហាបរិស្ថានរបស់ពិភពលោកផងដែរ។
ប៉ុន្មានថ្ងៃកន្លងមក តារាវ័យ៣០ឆ្នាំរូបនេះ ត្រូវគេប្រទះឃើញរើសសំរាមនៅតាមដងទន្លេ River Thames ចក្រភពអង់គ្លេស ដែលជាសកម្មភាពគួរឲ្យសរសើរមួយមិនសូវដែលឃើញតារាល្បីសុខចិត្តមកធ្វើរឿងបែបនេះទេ។ ការរើសសំរាមនេះគឺធ្វើឡើងដោយក្រុមស្ម័គ្រចិត្តមួយក្រុម ហើយក៏មិនមានអ្នកណាដឹងដែរថា Zac បានចូលរួមរហូតអស់រយៈពេលមួយសន្ទុះ ទើបពួកគេដឹងនិងមានអារម្មណ៍រំភើបជាខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញខ្លួននៅទីនោះក៏ជាប់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនផងដែរ។ ថ្មីៗនេះ Zac កំពុងតែចូលរួមថតភាពយន្តឯកសារមួយសម្រាប់ Netflix និយាយអំពីបញ្ហាបរិស្ថាន ផ្ដោតសំខាន់លើអាហារ ហើយពេលលោកបង្ហាញខ្លួននោះក៏ស្ថិតក្នុងពេលដែលដំណើរការថតបន្តផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ Zac ក៏ជាអ្នកញ៉ាំអាហារបួសផងដែរ ពោលគឺមិនបរិភោគសាច់នោះទេ ទោះបីជាខ្លួនមានសាច់ដុំកង់ៗក៏ដោយ ព្រោះលោកចង់ជួយពិភពលោកនិងមិនគាំទ្រការញ៉ាំសាច់ ព្រោះវាប៉ះពាល់ច្រើនដល់បរិស្ថានជុំវិញដំណើរការនៃការផលិត៕