• 2018-12-12 02:41:16
  • ភាពយន្ត

រន្ធត់ពេកផលិតករហាមមិនឲ្យអ្នកខ្សោយបេះដូង ទៅមើលរឿង"ព្រាយ"

  • 2018-12-12 02:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ​ផលិតកម្ម​បាដិហារ្យភាពយន្ត បាន​ធ្វើ​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​​របស់​ខ្លួន​​រឿង​"ព្រាយ" នៅ​រោង​ភាព​យន្ត​ Legend អេដិនហ្គាដេន ក្រោម​វត្តមាន​តារា​ល្បី​ៗ​ស្រី​ប្រុស​ចូល​រួម​យ៉ាង​ច្រើន​កុះករ​​ទៀត​ផង។

លោក ស៊ុម ភារិន ចាងហ្ចាងផលិតកម្មបាដិហារ្យ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​រឿង​ខាង​លើ​លោក ស៊ុម សុភារិន ចាងហ្វាង​ផលិតកម្ម​បាដិហារ្យភាពយន្ត និង​ជា​អ្នក​ដឹក​នាំ​សម្ដែង​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​​រឿង​ "ព្រាយ" មាន​ឈុត​ឆាក​មួយ​ចំនួន​រន្ធត់​ខ្លាំង​ពេក។ ដូច្នេះ​លោក​ ហាមប្រាម​មិន​ឲ្យ​អ្នក​កើត​ជំងឺ​​ខ្សោយ​បេះ​ដូង​​ទៅ​ទស្សនា​ភាព​យន្ត​ខ្នាត​ធំ​មួយ​នេះ​ទេ ព្រោះ​ខ្លាច​​​គាំង​បេះ​ដូង​ខណៈ​ពេល​ទស្សនា។

លោក​ថា៖"យើង​ពិសោធន៍​រួច​ហើយ​ជាមួយ​ទស្សនិកជន​​មួយ​ចំនួន​ដែល​គាត់​មក​មើល​​ជា​លក្ខណៈ​ VIP ពេល​គាត់​មក​មើល​គាត់​ភ័យ​ហើយ​រន្ធត់​​អត់​​ហ៊ាន​មើល។ ដូច្នេះ​ខ្ញុំ​សូម​ដាស់​តឿន​ដល់​ភ្ញៀវ​ឲ្យ​គាត់​មក​មើល​ពីរ​នាក់​កុំ​មក​ម្នាក់​ឯង​ព្រោះ​រឿង​នេះ​រន្ធត់​ណាស់"។

ក្រៅ​ពី​លោក​ជា​ចាងហ្វាង​ផលិតកម្ម​ហាម​ប្រាម​មិន​ឲ្យ​អ្នក​ខ្សោយ​បេះ​ដូង​ទៅ​ទស្សនា​រឿង"ព្រាយ" ហើយ​នោះ​សូម្បី​តែ​ខាង​នាយកដ្ឋាន​ភាព​យន្ត​ក៏​បាន​ចេញ​បម្រាម​​មិន​ឲ្យ​ក្មេង​ក្រោម​អាយុ​១៥ឆ្នាំ​ទៅ​ទស្សនា​ភាព​មួយ​នេះ​ដែរ។

​​"ព្រាយ" ជា​ប្រភេទ​រឿង​​បែប​ភ័យ​រន្ធត់​ និង​​ចំណាយ​ដើម​ទុន​អស់​៤​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផលិត​នោះ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ​​​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ​ក្នុង​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប។ រឿង​នេះ​មាន​ការ​ចូល​រួម​សម្ដែង​​ពី​ នាយ គ្រឿន សួង ស៊ីធឿន ហេង ស្រីពេជ្រ និង​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត៕​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់