• 2018-12-13 08:05:48
  • ភាពយន្ត

Venom ត្រៀមចេញភាគថ្មី ខណៈអ្នកដឹកនាំព្រលយសម្ដីពីវត្តមាន Spider Man ក្នុងរឿង​ក្រោយ

  • 2018-12-13 08:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាស់​ការ​ហើយ ខ្សែ​ភាពយន្ត​រឿង "Venom” នឹង​ត្រៀម​ចេញ​ភាគ​បន្ទាប់​របស់​ខ្លួន ក្រោយ​រឿង​របស់ Marvel មួយ​នេះ​បាន​ទម្លាក់​រឿង Wonder Woman” ពី​តារាង Box Office ជាមួយ​ការ​រក​ចំណូល​ទូទាំង​ពិភពលោក​បាន​ច្រើន​ជាង​​ចំនួន ៨០០ លាន​ដុល្លារ​អាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​សហការ​និពន្ធ​រឿង​មួយ​នេះ​ម្នាក់​ឈ្មោះ Jeff Pinker បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រឿង​ទី ២ របស់ "Venom” នឹង​កើត​មាន​ឡើង ដើម្បី​បំបែក​កំណត់​ត្រា​លើ Box Office សា​ជា​ថ្មី។ ក្នុង​នោះ​ដែរ អ្នក​និពន្ធ​រូប​នេះ​ក៏​បាន​ព្រលយ​មាត់​ថា តួអង្គ Spider Man ក៏​អាច​នឹង​មាន​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ក្រោយ​នេះ​ផង​ដែរ។

គួរ​រម្លឹក​ថា ខ្សែ​ភាពយន្ត​រឿង "Venom” រក​ចំណូល​​ទូទាំង​ពិភពលោក​បាន​ចំនួន ៨២២,៥ លាន​ដុល្លារ ដែល​ចំណូល​នេះ​ដែរ បាន​ទម្លាក់​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ល្បាញ​កាល​ពី​ឆ្នាំ​មុន "Wonder Woman” ដោយ​រក​បាន​ចំណូល​ចំនួន ៨២១,៨ លាន​ដុល្លារ។ តាម Forbes បញ្ជាក់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់