• 2018-12-27 07:46:21
  • ព័ត៌មាន

មិនត្រឹមតែជោគជ័យ​ខាង​សិល្បៈទេ តារាទាំងនេះ​ក៏ជាម្ចាស់ហាងនំដ៏ល្បីដែរ

  • 2018-12-27 07:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ ២​នាក់​ដែល​ជា​តារា​រះ​ក្នុង​ពិភពសិល្បៈថៃ​ អស់​រយៈ​ពេល​ជាយូរ​ ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង​នា​រយៈពេល​កន្លង​មក ប៉ុន្តែ​លើស​ពី​ការ​សម្រេច​បាន​ពី​សិល្បៈ ពួកគេ​ក៏​មាន​លាភ​សំណាង​ធំ​លើ​ជំនួញ​រៀងៗខ្លួន​ដែរ។

អ្នក​ទាំង​ ៣​ បច្ចុប្បន្ន​គឺជា​​ថៅកែ​ស្រី​កាន់កាប់​ហាង​កាហ្វេ និង​នំ​ ៣​កន្លែង​ក្នុង​ប្រទេស​ថៃ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ។ ពួកគេ​រួមមាន​ដូច​មាន​បញ្ជាក់​ដូច​ខាង​ក្រោម៖

១. តារាសម្ដែង​ Pancake Khemanit ជា​ម្ចាស់​ហាង​នំ Kanomsommai

ហាង​នេះ​ មាន​លក់​សុទ្ធ​តែ​នំ ដែល​មាន​ច្រើន​រសជាតិ​ តម្រូវ​ចិត្ត​អ្នក​ញ៉ាំ គ្រប់​វ័យ និង​ជា​គំនិត​បង្កើត​ឡើង​ពីតារាសម្ដែង​ និង​ជា​ម៉ូដែលនាំមុខ​នៅ​ប្រទេស​ថៃ Pancake។

២. តារាសម្ដែង​ Mai Davika ជា​ម្ចាស់​ហាង​នំ​ Misstar Cafe By Davika

ហាង​នំ​របស់​ Mai តុបតែង​យ៉ាង​ស្រស់​ស្អាត​ និង​ទាក់ទាញ​បំផុត​ ដោយ​មាន​លម្អ​នំ​ជា​ច្រើន​ប្រភេទ​ក៏ដូចជា កាហ្វេ និង​អាហារ​សម្រន់​ផ្សេងៗនៅក្នុង​ហាង។

៣. តារាសម្ដែង Baifern Pimchanok កាន់​កាប់​ហាង​ My Milk Class

ហាង​នេះ​ក៏​ពិសេស​ដែរ ពោល​គឺ​តុបតែង​ដូច​ថ្នាក់​រៀន​នៅ​វិទ្យាល័យ​ដែរ។ ចំណែក​បង្អែម​ និង​ភេសជ្ជៈ​ឆ្ងាញ់ៗច្រើន​រសជាតិ​ មាន​នៅ​ក្នុង​ហាង​នេះ​ទាំង​អស់៕​

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី