• 2019-02-14 02:50:00
  • ព័ត៌មាន

ក្រោយតែលតោលច្រើនឆ្នាំ! អតីត Cambodian Idol នាង ប្រាក់សុគន្ធ មានទ្រនំមួយច្បាស់លាស់

  • 2019-02-14 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​នាង ប្រាក់​សុគន្ធ ​បាន​ក្លាយ​ជា​តារា​ចម្រៀង​មាន​ទ្រនំ​ច្បាស់​លាស់​ ក្រោយ​ពី​ការ​ប្រលង​នៅ​កម្មវិធី​លំដាប់​ពិភព​លោក Cambodia Idol ​រដូវ​កាល​ទី​២​រួច​មក។ ​ផលិត​កម្ម​ដែល​ខ្លួន​​ជ្រក​កោន នោះ​គឺ "​មរតក​មេ​ឌៀរ​" ដែល​ប្រជុំ​ដោយ​តារា​​ជា​ច្រើន​ រួម​ទាំង​ខ្មែរ សុរិន្ទ​ថែម​ទៀត​ផង។

​​​

​ដោយសារ​តែ​មាន​រយៈ​ពេល​យូរ​​គួរ​សម​ដែរ ​ក្នុង​ការ​ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ តារា​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ បង្ហាញ​អារម្មណ៍​រំភើប​ និង​សប្បាយ​ចិត្ត​ខ្លាំង។ ​នៅ​ក្នុង​ផលិត​កម្ម​នេះ លោក​ក៏​មាន​បទ​ចម្រៀង​ច្រើន​បទ​ដូច​ជា ​"ដាន​ជើង" "សម្រែក​មនុស្ស​ស្មោះ" រួម​ទាំង​បទ​ច្រើន​ទៀត​ កំពុង​ត្រៀម​​ចេញ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ផង​ដែរ។

តារាចម្រៀងនៅផលិតកម្ម មរតកមេឌៀរ

សម្រាប់​កុង​ត្រា​នៅ​ផលិត​កម្ម​នេះ​មាន​រយៈ ពេល​យូរ​ប៉ុណ្ណា ​បង​ប្រុស ​​កញ្ញា នាង គន្ធា ​សុំ​មិន​បក​ស្រាយ​នោះ​ទេ ​តែ​លោក​សង្កត់​ធ្ងន់​ថា ​ទ្រនំ​នេះ​បាន​ផ្ដល់​លក្ខខណ្ឌ​ល្អ ​ច្រើន​ដល់​លោក ​​ព្រម​ទាំង​ឱកាស​​បង្ហាញ​ខ្លួន​ជូន​ពុក​ម៉ែ​បង​ប្អូន​តាម​បណ្ដា​ឆាក​តន្ត្រី ​និង​ការ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ស្រុក ​ក៏​ច្រើន​ផង​ដែរ ​នា​ពេល​អនាគត។

​កន្លង​មក​ពុក​ ម៉ែ​បង​ប្អូន​យល់​ច្រឡំ​ថា ​លោក​មាន​ផលិត​កម្ម​សាន់​ដេ សម្រាប់​ជ្រក​កោន​រួច​ហើយ​ ក្រោយ​ឃើញ​ប្អូន​ស្រី​របស់​ខ្លួន គឺ នាង គន្ធា ​​ច្រៀង​នៅ​ទី​នោះ ។ ​ម្យ៉ាង​ទៀត ​គេ​ឃើញ​បទ​ចម្រៀង ​"​បេះ​ដូង​ចេះ​ស្រវឹង​" ​ដែល​ច្រៀង​ដោយ​ នាង គន្ធា ​ក៏​មាន​រូប​លោក ​ច្រៀង​ផង​ដែរ។ ​តែ​តាម​ពិត​ តារា​អាយុ​២៣​ឆ្នាំ​ រូប​នេះ​ មិន​មែន​ជា​តារា​ចម្រៀង​នៅ​សាន់​ដេ​នោះ​ទេ លោក​គ្រាន់​ច្រៀង​​បទ​នោះ​ មាន​ប្រុស​ស្រី​ ជាមួយ​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ។ ​

​​ការ​បោះ​ជំហាន​ក្នុង​​ផលិត​កម្ម​នេះ ​​លោក នាង​ ប្រាក់​សុគន្ធ ​សង្ឃឹម​ថា​អាច​​កសាង​ប្រជាប្រិយ​ភាព​កាន់​តែ​ខ្លាំង ក្នុង​​ពិភព​សិល្បៈ​៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់