• 2019-02-22 02:34:44
  • ភាពយន្ត

ភាពយន្តភាគ​​ ៥រឿង អ្នកគាំទ្ររង់ចាំទស្សនាកំពុងត្រៀមបង្ហាញ​ខ្លួន​នៅ​ខែកុម្ភៈ-មីនានេះ

  • 2019-02-22 02:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​ថៃ​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់​លើកញ្ចក់​ទូរទស្សន៍ ស្របពេល​ជាមួយ​គ្នា​នោះ​ ក៏​នៅ​មាន​រឿង​មួយ​ចំនួន​ទៀត​គ្រោង​នឹង​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗដែរ។

រឿង​ទាំង​នោះ​រួម​មាន៖

១. រឿង​ "Pom Rak Salub Haujai”

ផ្អែក​តាម​ Channel YouTube ផ្លូវការ​របស់​ប៉ុស្តិ៍លេខ ៨ថៃ រឿង​ថ្មី​នេះ​សម្ដែង​ដោយ​ Andrew Gregson និង​ Cheer Tikhamporn ហើយ​គ្រោង​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃ​ទី​ ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩។

២. រឿង​ "Ruk Jung Eoi”

រឿង​ភាគ​ថ្មី​របស់​ប៉ុស្តិ៍លេខ ៣​ថៃ​នេះ​ ចូលរួម​សម្ដែង​ដោយ​ Ter Chantavit និង​ Taew Natapohn ជា​ភាពយន្ត​បែប​កំប្លែង​ និង​រំពឹង​ថា​មាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា។ វា​នឹង​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ ២០១៩ បន្ទាប់​ពី​រឿង​ "Thong Aek Mor Yah Tah Chalong” បញ្ចប់។

៣. រឿង​ "Pachara Montra”

ភាព​យន្ត​ថ្មី​នេះ​ដែរ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​ ២២ ខែកុម្ភៈ​នេះ​ លើ​ទូរទស្សន៍​ប៉ុស្តិ៍លេខ ៧ និង​ជា​ការ​សម្ដែង​របស់​ Weir Sukollawat និង Bow Maylada។

៤. រឿង​ “Krung Karm”

ជា​ភាពយន្ត​ស្វាគមន៍​ឆ្នាំ ២០១៩​របស់​ James Jirayu, Bella Ranee, Phet Thakrit និង​ Yiiwha Preechakarn ដែល​ចាប់​ផ្ដើម​ការ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ​ លើ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃ។

៥. រឿង​ “Huajai Sila”

ចំណែក​រឿង​នេះ ជា​ភាព​យន្ត​ផលិតថ្មី​ ក្រោយ​ជោគជ័យ​ខ្លាំង​កាល​ពី​ឆ្នាំ ២០០៧។ រដូវកាល​ថ្មី​នេះ​ តួ​ឯក​បាន​ទៅ​លើ​ តារាសម្ដែង​ Tor Thanapob និង​ Fern Nopjira ដែល​ត្រៀម​នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី ០៤ ខែមីនា លើ​ទូរទស្សន៍​ ONE HD៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់