• 2019-03-26 04:30:00
  • ជីវិតតារា

នាង ប្រាក់សុគន្ធ មិនខ្លាច អ៊ីណូ អន់ចិត្ត រឿងច្រៀងខុសផលិតកម្មពីប្អូនស្រី

  • 2019-03-26 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

អ្នក​នៅ​ក្នុង​​ចង្កោម​សិល្បៈ​ជា​ច្រើន ​សុទ្ធ​តែ​ដឹង​ថា ​លោក អ៊ី ណូ ​បាន​ជួយ​ជ្រោម​ជ្រែង​​ច្រើន​ណាស់​លើ​តារា​ចម្រៀង នាង ប្រាក់​សុគន្ធ ​និង ​នាង គន្ធា ​។ ​សូម្បី​តែ​ចូល​​ច្រៀង​នៅ​ផលិត​កម្ម​សាន់​ដេ លោក អ៊ី​ណូ ​ជា​អ្នក​នៅ​ពី​ក្រោយ​ជួយ​​ នាង គន្ធា ​ផង​ដែរ។ ​លើស​ពី​នេះ ​បទ​ចម្រៀង​ Original Song "​បេះ​ដូង​ចេះ​ស្រវឹង​" ​ច្រៀង​ដោយ​តារា​ចម្រៀង​បង​ប្អូន​ទាំង​ពីរ ត្រូវ​បាន​គេ​ទម្លាយ​ថា ​លោក អ៊ី​ណូ ​បាន​ជួយ​ខ្នះ​ខ្នែង​ខ្លាំង​ណាស់។

ប៉ុន្តែ​ គេ​បែរ​ជា​ឃើញ​លោក នាង ប្រាក់​សុគន្ធ ​មក​ច្រៀង​នៅ​ផលិត​កម្ម "​មរតក​មេឌៀ" ​ឆ្ងាយ​ពី​ប្អូន​ស្រី និង​លោក អ៊ី ណូ ទៅវិញ ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​គិត​ថា តើ​លោក មិន​ខ្លាច​ អ៊ី​ណូ ​អាក់​អន់​ចិត្ត​ ឬ ​យ៉ាង​ណា។ ​

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ​​លោក នាង ប្រាក់​សុគន្ធ ​ប្រាប់​ថា ​លោក អ៊ី​ណូ ​មិន​មាន​ការ​ខឹង​អ្វី​នោះ​ទេ ហើយ​ចំពោះ​រឿង​ច្រៀង​ខុស​ផលិត​កម្ម​គ្នា ក៏​មិន​ដែល​​មាន​ប្រតិ​កម្ម​អ្វី​ពី​លោក អ៊ី​ណូ​ ដែរ។ ​​ផ្ទុយ​ទៅ​វិញ ​តារា​ចម្រៀង​រៀម​ច្បង​រូប​នេះ​ ក៏​សប្បាយ​ចិត្ត​ដែរ ពេល​បាន​ឃើញ​លោក​មាន​ផលិត​កម្ម​ជ្រក​កោន ព្រោះ​ប្អូន​​លោក​ បាន​ច្រៀង​នៅ​ផលិត​កម្ម​សាន់​ដេ​ហើយ។ ​

តារា​មក​ពី​ខេត្ត​បាត់​ដំបង បន្ត​ថា ​លោក​​ចាត់​ទុក លោក អ៊ី​ណូ​ ប្រៀប​ដូច​ជា​អ្នក​មាន​គុណ​ម្នាក់ ព្រោះ​កន្លង​មក​អ្វី​ដែល​​តារា​រូប​នេះ​បាន​ជួយ​​កន្លង​មក គឺ​ចេញ​ពី​ចិត្ត មិន​មែន​ដើម្បី​សម្លឹង​ឃើញ​ប្រយោជន៍ ឬ​ចង់​បាន​សំណង​អ្វី​ឡើយ។ លើស​ពី​នេះ ​លោក អ៊ី​ណូ បាន​ជួយ​ឲ្យ​ខ្លួន​ល្បី​ដោយសារ​បទ "​បេះ​ដូង​ចេះ​ស្រវឹង" ដែល​មួយ​បទ​នេះ​ មាន​ពុក​ម៉ែ​បង​ប្អូន​កាំ​ទ្រ​ច្រើន​ណាស់។

សូម្បី​តែ​កញ្ញា ​នាង គន្ធា ក៏​ធ្លាប់​បញ្ជាក់​ផង​ដែរ​ថា ​លោក អ៊ី​ណូ ​ប្រៀប​ដូច​ជា​ឪពុក​ម្នាក់​សម្រាប់​នាង​អ៊ី​ចឹង ព្រោះ​តារា​រូប​នេះ តែង​មើល​ការ​ខុស​ត្រូវ និង​ជួយ​ឲ្យ​គំនិត​យោបល់​ល្អ​ៗ ​សម្រាប់​បង​ប្អូន​អ្នក​ទាំង​ពីរ ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត ទោះ​លោក អ៊ី​ណូ ​មិន​ជាប់​សាច់​ឈាម​នឹង​ពួក​គេ​ក៏​ដោយ៕​

​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់