- 2019-04-10 06:31:08
- ព័ត៌មាន
សប្បាយទៀតហើយអ្នកនៅកូរ៉េ តារាល្បីៗ ត្រៀមចូលរួមបំបែកឯកត្តកម្មអ្នករាំច្រើនជាងគេលើទឹកដី កូរ៉េ រកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា
- 2019-04-10 06:31:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បាយទៀតហើយអ្នកនៅកូរ៉េ តារាល្បីៗ ត្រៀមចូលរួមបំបែកឯកត្តកម្មអ្នករាំច្រើនជាងគេលើទឹកដី កូរ៉េ រកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា
ចន្លោះមិនឃើញ
នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ តារាចម្រៀងល្បីនៅប្រទេសកម្ពុជាចំនួន១០រូប នឹងចេញទៅចូលរួមការប្រគំតន្ត្រីសង្ក្រាន្តសប្បុរសធម៌ដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាប្រចាំឆ្នាំ មានអ្នកចូលរួមរាំចង្វាក់ រាំវង់ មានវង់ធំជាងគេ លើពិភពលោក ។
តារាចម្រៀងល្បីៗដែលនិងត្រូវចូលរួមការប្រគំតន្ត្រីខាងលើ មានដូចជា កញ្ញា ឡូរ៉ា ម៉ម លោក ខេម លោក វុទ្ធា កញ្ញា បាន ម៉ុន្នីល័ក្ខ លោក ចាន់ សម័យ កញ្ញ៉ា យូរី លោក Bmo លោកTampo ពិធីករកំពូលកូ លោក ប៉ែន ចំរ៉ុង និង អ្នកនិពន្ធ យឹម តាស្រង់។
ទីកន្លែងនៃការការប្រគំតន្ត្រី និងត្រូវនៅទីក្រុងប៊ូសាន សួនឧទ្យាន សាមណាក់ ក្បែរស្ថានីយរថភ្លើងសាសាង ឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង 4ល្ងាចដល់ម៉ោង10 យប់។ សូមបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីសង្ក្រាន្តសប្បុរសធម៌ដើម្បីគន្ធបុប្ផា នឹងបំបែកកំណត់ត្រាប្រចាំឆ្នាំ មានអ្នកចូលរួមរាំចង្វាក់ រាំវង់ មានវង់ធំជាងគេ លើពិភពលោក។ ព្រឹត្តិការណ៍នោះ មិនលក់សំបុត្រឡើយ គឺបងប្អូនពលករខ្មែរអាចចូលរួមទស្សនាដោយសេរី។
យ៉ាងណា ធុងសម្រាប់ថវិកាសប្បុរសធម៌ នឹងត្រូវដាក់ចូលក្នុងព្រឹត្តិការណ៍ខាងលើ ដើម្បីអង្គាសបច្ច័យតាមកម្លាំងសន្ធារៀងៗខ្លួន។ “យើងអត់លក់សំបុត្រទេ តែនឹងមានដាក់ធុងសម្រាប់អង្គាសបច្ច័យ សម្រាប់ឲ្យបងប្អូនពលករដែលចូលរួមសប្បាយជាមួយកម្មវិធី គាត់អាចចូលរួមតាមសន្ធារៀងៗខ្លួន”។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលឧបត្ថម្ភតារាទៅចូលរួមការប្រគំតន្ត្រីខាងលើបញ្ជាក់។
អតីតពលករនៅកូរ៉េរូបនេះ បានបន្ថែមថា ថវិកាដែលបានពីការចែករំលែករបស់បងប្អូនពលករនៅកូរ៉េទាំងប៉ុន្មាន នឹងផ្ដល់ជូនទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ ដោយសារតែបែបនេះ លោកមានការរំពឹងទុក ព្រឹត្តិការណ៍ខាងលើ និងមានបងប្អូនខ្មែរទៅចូលរួមទស្សនាច្រើនម៉ឺននាក់ ហើយអាចស្វែងរកមូលនិធិបានច្រើន ដើម្បីយកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត ព្រមទាំងបំបែកកំណត់ត្រាមានអ្នកចូលរួមរាំចង្វាក់រាំវង់ច្រើនជាងគេលើលោកផង។
ក្រៅពីនោះសកម្មភាពនៃការរាំលេង របស់បងប្អូន និង បន្សល់នូវវីដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយ របស់ខ្មែរលើ ទឹកដី កូរ៉េ ដែលមិនធ្លាប់មានថែមទៀតផង៕