• 2019-05-06 03:28:43
  • ភាពយន្ត

Avengers: Endgame ទាញ​ទម្លាក់​​រឿង Titanic បាន​សម្រេច​

  • 2019-05-06 03:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 490

ចន្លោះមិនឃើញ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៦ ខែ​ឧសភា​នេះ ខ្សែ​ភាពយន្ត​​​ Avengers: Endgame អាច​រក​ចំណូល​បាន​ខ្ទង់ ២ ១៨៩ លាន​ដុល្លារ ដែល​អាច​ទាញ​ទម្លាក់​ខ្សែ​ភាពយន្ត​ Titanic ចេញ​ឆ្នាំ ១៩៩៧ ដើម្បី​ឈរ​តំណែង​លេខ​ ២ ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

សមិទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ Avengers: Endgame សាង​បាន​កំណត់​ត្រា​ថ្មី ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ខ្ទង់ ២ ពាន់​លាន​ដុល្លារ​លឿន​ជាង​គេ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ ១១ ថ្ងៃ។ អ្នក​កាន់​កាប់​កំណត់​ត្រា​ចាស់​គឺ​ខ្សែ​ភាពយន្ត​ Avatar ចេញ​ឆ្នាំ ២០០៩ ដែល​ប្រើ​ពេល ៤៧ ថ្ងៃ​ដើម្បី​រក​បាន​ ២ ពាន់​លាន​ដុល្លារ។

សន្ទុះ​កើន​ឡើង​ខ្លាំងក្លា​បែប​នេះ គេ​រំពឹង​ថា​ Endgame នឹង​អាច​ផ្ដួល​ខ្សែ​ភាពយន្ត​ Avatar ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ឈរ​លើ​តំណែង​កំពូល។ ​​គួរ​ដឹង​ថា​ខ្សែ​ភាពយន្ត​ទី ២២ នៃ​សែស្រឡាយ​ភាពយន្ត​ Marvel Cinematic Universe នេះ​ ចំណាយ​ការ​ផលិត​អស់​​ប្រមាណ​ ៣៥៦ លាន​ដុល្លារ ជា​ខ្សែ​ភាពយន្ត​ដែល​ចំណាយ​ដើម​ទុន​ដ៏​ច្រើន​មួយ៕​​​​

ប្រភព៖ Complex ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម