• 2019-07-11 04:00:00
  • ភាពយន្ត

ទទួល​មរណភាព​ដោយ​សារ​​ទៅ​មើល​រឿង​ខ្មោចនៅ​ថៃ

  • 2019-07-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ម្នាក់​បាន​ភ័យ​លស់​ព្រលឹង​ជា​ខ្លាំង នៅ​ពេល​រឿង​បញ្ចាំង​ចប់ ហើយ​គេ​​ចាប់​ផ្ដើម​បើក​ភ្លើង​រោងកុន ក៏​ឃើញ​ថា​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់​ហើយ។

រឿង​ហេតុ​មួយ​បាន​ធ្វើ​កក្រើក​ទីក្រុង​ប៉ាតាយ៉ាង​ ប្រទេស​ថៃ នៅ​ពេល​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស​ម្នាក់​ឈ្មោះ Bernard Channing វ័យ​៧៧​ឆ្នាំ បាន​ទទួល​មរណភាព​ ក្រោយ​ពេល​ទស្សនា​ខ្សែ​ភាពយន្ត​បែប​រន្ធត់ “Annabelle Comes Home”។

តាម​នោះ​ដែរ រឿង​ហេតុ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ពេល​គេ​រក​ឃើញ​ថា លោក​តា​ខាង​លើ​បាន​ដាច់​ខ្យល់​រួច​ហើយ នៅ​ពេល​រោងកុន​បើក​ភ្លើង​ ពេល​រឿង​ចប់។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្លាប់​មុន​ពេល​រឿង​ចប់​ទៅ​ទៀត។ មនុស្ស​ជា​ច្រើន​បាន​តក់​ស្លុត​ក្រោយ​ពេល​ដឹង​រឿង​នេះ ព្រោះ​នៅ​ពេល​លោក​ស្លាប់ ពួក​គេ​បាន​អង្គុយ​ក្បែរ​លោក តែ​ដោយ​សារ​តែ​ជាប់​មើល​រឿង ទើប​មិន​ដឹង​ថា​លោក​បាន​ទទួល​មរណភាព។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​មាន​ករណី​ស្លាប់​ព្រោះ​មើល​រឿង​ខ្មោច ត្បិត​កាល​ពី​ឆ្នាំ​២០១៦ មាន​បុរស​ឥណ្ឌា​វ័យ​៦៥​ឆ្នាំ បាន​ស្លាប់​ដូច​គ្នា ក្រោយ​ពេល​មើល​រឿង “The Conjuring” ដែល​ស្ថិត​ក្នុង​ចក្រវាល​រឿង Annabelle ដូច​គ្នា៕

ប្រភព៖ vnexpress ប្រែសម្រួល៖ Caramel

មតិយោបល់