• 2019-08-22 04:03:16
  • ព័ត៌មាន

Sulli និង​ Hwasa យក​ឈ្នះ​ការ​រិះគន់ ពី​រឿង​ដែល​ពួក​នាង​មិន​ពាក់​អាវ​ក្នុង

  • 2019-08-22 04:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្លៀក​របស់​តារា​កូរ៉េ​នី​មួយៗ​ ពិត​ជា​មាន​ការ​ហាម​ឃាត់​ខ្លាំង​ និង​ទទួល​បាន​ការ​រិះគន់​​ ​មិន​ខាន ​ប្រសិន​មាន​ការ​ស្លៀក​ពាក់​ណា​មួយ​មិន​សម​រម​ ។ដោយ​ឡែក​តារា​កូរ៉េ​ ទាំង​ពីរ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ស្លៀក​របស់​ខ្លួន​ នោះ​គឺ Suill អតីត​សមាជិក​ក្រុម​ Fx និង​ Hwasa ក្រុម​ Mamamoo ដោយ​មួយ​រយៈ​មុន​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​មហា​ជន​មាន​ភ្ញាក់​ចំពោះ​អ្នក​ទាំង​ពីរ​ ពី​​រឿង​ ការ​មិន​ពាក់​អាវ​ក្នុង​។

Hwasa

កាល​ពី​ថ្ងៃ​ទី​ ទី​៧ កក្កដា​ឆ្នាំ​២០១៩​កន្លង​ទៅ​ Hwasa ទទួល​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​មិន​​ពាក់​ក្នុង​ នៅ​ក្នុង​ប្រលាន​យន្ត​ហោះ​ពេល​ត្រឡប់​មក​ពី​ការ​ប្រគំ​តន្ត្រី នៅ​ហុង​កុង​។ ជាមួយ​គ្នា Suill ក៏​តែងតែ​ទទួល​បាន​ការ​រិះ​គន់​ដូច​គ្នា​ពី​ការ​ស្លៀក​ពាក់​របស់​នាង​ នៅ​ពេល​អ្នក​បាន​បង្ហោះ​រូប​របស់​ខ្លួន​​​នៅ​ក្នុង​ IG ។

Suill

ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​បញ្ជាក់​ថា មិន​ខ្វល់ ​ពី​សម្តី​ទាំង​នោះ​ទេ និង​តែង​តែ​គាំទ្រ​ទៅ​លើ​ការ​ស្លៀក​ពាក់​ទាំង​នោះ​ទៀត​ផង​នៅ​ពេល​មាន​ការ​សូរ​នាំ​ពី​រឿង​ទាំង​នោះ​។ នាង​ថា "នោះ​គឺ​ជា​សេរីភាព​របស់​អ្នក​គ្រប់​គ្នា ម្យ៉ាង​អាវ​ទ្រនាប់​វា​មាន​ខ្សែលួស វា​មិន​ល្អ​សម្រាប់​សុខ​ភាព​ទេ"។ រហូត​មក​ដល់​ពេល​នេះ​ អ្នក​ទាំង​ពីរ​ក្លាយ​ជា​តារា​កូរ៉េ​ ដែល​មាន​ចៀស​ផុត​ពីការ​រិះគន់​​រឿង​ស្លៀក​ពាក់​សិច​ស៊ី​។ ដោយ​ឡែក​ការ​រិះ​គន់​ទាំង​ឡាយនោះ​ ក៏​បាន​សាបរលាប​ដោយ​ខ្លួនឯង​ទៅ​វិញ​ដែរ៕​

ប្រភព៖ star2 ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់