• 2019-08-30 06:58:59
  • ព័ត៌មាន

Hashtag #StayStrongRosé កំពុង​ផុស​ឡើង​ព្រាត​ពេញ​បណ្ដាញ​សង្គម

  • 2019-08-30 06:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្អើល​ឈូឆរ​សរសេរ​ Hashtag #StayStrongRosé បាន​នឹង​កំពុង​បង្ហាញ​ខ្លួន​ពេញ​បណ្ដាញ​សង្គម​នា​ពេល​នេះ​ ពេល​អ្នក​គាំទ្រ​ឆែក​ឃើញ​ Post ដែល​បាន​បង្ហោះ​លើ​ Instagram ថា​ Rosé និង​សូម្បី​ឪពុក​របស់​នាង​ ក៏​ចុច​ Like ដោយ​បង្ហាញ​ពី​ការ​ផ្ដល់​នូវ​ការមើល​ថែ​ដែល​នាង​ទទួល​បាន​នៅ​មាន​កម្រិត​ បើ​ប្រៀប​នឹង​សមាជិក​ផ្សេង​ទៀត​ក្នុង​ក្រុម។

អាច​និយាយ​បាន​ថា​ វា​ជា​ការ​កត់​សម្គាល់​ជា​លើក​ដំបូង​ហើយ​ នៅ​ពេល​ដែល Rosé ចុច​ Like Post​ មួយ​ដែល​បាន​និយាយ​ថា​ អ្វី​គ្រប់យ៉ាង​កើត​ឡើង​សុទ្ធ​តែ​មាន​ហេតុផល​របស់​វា ហើយ​អ្វីៗ​នឹង​ល្អ​នៅ​ពេល​ខាង​មុខ។

អ្នក​គាំទ្រ​ម្នាក់​ បាន​បង្ហោះ​បញ្ជី​ការងារ​របស់​សមាជិម​ BLACKPINK ម្នាក់ៗ ដោយ​រក​ឃើញ​ថា​ សម្រាប់​ Rosé មិន​សូវ​មាន​ការងារ​រវល់​ដូចគេ​ទេ។ រីឯ​ឪពុក​របស់​នាង​វិញ​គឺ លោក Mason Park ក៏​បាន​ចុច Like អ្វី​ដែល​បាន​បង្ហោះ​នោះ​ដែរក្នុងន័យ​ទទួល​យក​នូវ​ពាក្យចចាមអារ៉ាម​ ហើយ​ក៏​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ ខ្លាច​មាន​ការ​លម្អៀង​ក្នុង​ការ​មើល​ថែ​សមាជិក​ម្នាក់ៗ។

ជាលទ្ធផល​ អ្នក​គាំទ្រ​ក៏​បាន​បង្ហោះ​សារ​ជា​ច្រើន​លើ Twitter ដោយ​ភ្ជាប់​ជាមួយ​ Hashtag #StayStrongRosé ដោយតម្រង់សំណូម​ពរ​ទៅ​កាន់​ផលិតកម្ម YG ឲ្យ​គិត​គូរ​សមាជិក​ BLACKPINK ម្នាក់នេះ​ឲ្យ​បាន​ល្អផង៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់