• 2019-09-13 02:28:20
  • ភាពយន្ត

ថ្ងៃសម្ពោធ​រឿង «សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ» ក៏ជាថ្ងៃចេញ​ចម្រៀង​​ផ្លូវការដែរ

  • 2019-09-13 02:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១១ ខែកញ្ញា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ ថៃ​និង​តារា​ប្រុស​ស្រី​ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង «សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ» បាន​អញ្ជើញ​មក​សម្ពោធ​រឿង​នេះ​ ក្រោម​កម្ម​វិធី​ដល​បាន​ដាក់​ឈ្មោះ​ថា «Wonderful Night With Super Star»។

ជាមួយគ្នានេះដែរ បទ​ចម្រៀង​នៃ​រឿង​នេះ​ក៏​ត្រូវ​បាន​ចេញ​ជាផ្លូវការ​នៅ​ក្នុង​គណនី YouTube ផ្លូវការ​របស់ Ch3 Soundtrack Official ក្នុង​នោះ​មាន​បទ​ចំនួន ២ ដែល​ច្រៀង​ដោយ Nadech Kugimiya និង Rose Sirintip។

រឿង «My Love From Another Star» ឬ «សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ» ដែល​ទទួល​សិទ្ធិ​ក្នុង​ផលិត​ជា​ភាសាថៃ មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​លំដាប់​ប្រទេស Nadech Kugimiya និង Matt Peranee នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ថៃ។

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់