• 2019-10-21 03:10:00
  • ភាពយន្ត

GMM TV នឹង​ផលិត​រឿង «School 2015» របស់​កូរ៉េ​សាជា​ថ្មី

  • 2019-10-21 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ពី​ប្រទេស​ថៃ ផលិត​កម្ម​ល្បី​របស់​ថៃ GMM នឹង​ផលិត​រឿង​ «Who Are You: School 2015» របស់​កូរ៉េ​ មក​ជា​ភាសា​ថៃ​វិញ​ម្ដង​។

ភាពយន្ត​ភាគ​ល្បី​របស់​កូរ៉េ​ដែល​បាន​ផ្ទុះ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​កាល​ឆ្នាំ ២០១៥ កន្លង​ទៅ ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ភាសា​ថៃថា៖ «Who Are You: Tur Keu Chan Eek Kon» ហើយ​នឹង​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ ២០២០។

រឿង «Who Are You: Tur Keu Chan Eek Kon» នឹង​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ Krist Perawat, Kay Lertsittichai, Namtan Tipnaree, Sing Harit, Ciize Apichaya និងJan Ployshompoo ព្រម​ទាំង​តារា​ជា​ច្រើន​ទៀត​។

ចំណែក​ឯ​រឿង​របស់​កូរ៉េ​វិញ​ត្រូវ​បាន​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ ២៧ ខែ​មេសា ឆ្នាំ ២០១៥ កន្លងទៅលើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ KBS ដែល​មាន​ការ​ចូលរួម​ពី​តារា​សម្ដែង​ល្បី​ៗ​ដូច​ជា៖ តួ​ឯក​ស្រី​ Kim So Hyun តារាប្រុស​សង្ហា Nam Joo-Hyuk និង Yook Sung-Jae​។

តោះ! ទៅ​ទស្សនាឈុត​ខ្លី​ៗទាំង​អស់​គ្នា៖

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់