• 2019-11-22 08:34:03
  • ភាពយន្ត

ល្អ​មើល! ​រឿង​ឥណ្ឌា​មួយ​នេះ ប្រើ​យុទ្ធសាស្ត្រទន់​ភ្លន់ តែ​សាហាវ ហើយប្រសិទ្ធភាព​ខ្ពស់​មែន!

  • 2019-11-22 08:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គ្រាម មាន​តែ​ទ័ព​ពូកែ​តែ​ម្យ៉ាង​មិន​ទាន់​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​បញ្ជា​សង្គ្រាម​ប្រកប​ដោយ​ប្រសិទ្ធភាព​ថែម​ទៀត រឹត​តែ​អស្ចារ្យ។ ជាក់​ស្ដែង​ដូច​ប្រិយមិត្ត​បាន​ឃើញ​យុទ្ធសាស្ត្រ​សង្គ្រាម​ប្លែក​ភ្នែក ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ភាពយន្ត​និយាយ​ពី​យុទ្ធសាស្ត្រ​សង្គ្រាម​បែប​នេះ ជឿ​ថា​ប្រិយមិត្ត​ភាគ​ច្រើន ធ្លាប់​​ឃើញ​ក្នុង​ខ្សែ​ភាពយន្ត​យន្ត និង​អាមេរិក ដែល​ប្រទេស​ទាំង​ពីរ​នេះ ក៏​មាន​យុទ្ធសាស្ត្រ​សង្គ្រាម​មិន​ធម្មតា​ដែរ ពោល​គឺ​ពួក​គេ​មាន​យុទ្ធសាស្ត្រ​ល្អ​ៗ​រៀង​ខ្លួន។ ប៉ុន្តែ​សម្រាប់​ភាពយន្ត​ប្រទេស​ផ្សេង​ៗ​ទៀត ពិត​ជា​រឿង​កម្រ។ យ៉ាង​ណា​ក៏​ដោយ ភាពយន្ត​ឥណ្ឌា​មួយ​រឿង ដែល​មិន​ទាន់​ដឹង​ថា មាន​ចំណង​ជើង​អ្វី ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​ធម្មតា​នៅ​លើ​បណ្ដាញ​សង្គម។

ភាពយន្ត​បែប​សង្គ្រាម​របស់​ឥណ្ឌា​នេះ ហាក់​មាន​យុទ្ធសាស្ត្រ​ដើម្បី​គ្រប់​គ្រង​សមរភូមិ​ប្លែក ទន់​ភ្លន់ ប៉ុន្តែ​មាន​ប្រសិទ្ធភាព ពិសេស​យុទ្ធសាស្ត្រ​ក្រណាត់​ក្រហម​ពិឃាដ(អ្នក​និពន្ធ​ដាក់​ឲ្យ) ដ៏​កម្រ។ ត្បិត​ថា ក្បួន​នេះ មិន​មែន​ក្បួន​ជា​ដ៏​ល្អ​ឯក​តែ​មួយ ប៉ុន្តែ​វា​បាន​បំផ្លាញ​កម្លាំង​សត្រូវ​បាន​យ៉ាង​ច្រើន និង​មាន​ប្រសិទ្ធភាព​បំផុត ពោល​គឺ​ទន់​ភ្លន់ ប៉ុន្តែ​សាហាវ!

តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី