• 2020-03-10 04:40:00
  • ជីវិតតារា

ស្វាមី​របស់ Jun Ji Hyun ស្នង​មរតក​ក្រុមហ៊ុន​ពាន់​លាន​ដុល្លារ

  • 2020-03-10 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Jun Ji Hyun ចាប់​ផ្ដើម​ចូល​កាន់​តំណែង​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប៉ាម៉ាក​ខ្លួន ប៉ុន្តែ​មុន​នោះ​លោក​មិន​កាន់​ជំនួញ​របស់​គ្រួសារ​ឡើយ។

បណ្ដាញ​ព័ត៌មាន​កូរ៉េ និង​ហុងកុង​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ថា លោក Choi Joon Hyuk ស្វាមី​របស់​តារា​សម្ដែង​ស្រី​លំដាប់ A ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​របស់​គ្រួសារ​លោក។ មុន​នោះ​ដែរ លោក​គឺ​ជា​នាយក​នៃ​ធនាគារ Bank of America សាខា​ប្រទេស​កូរ៉េ។

ក្រុមហ៊ុន​របស់​ស្វាមី តួ​រឿង សង្សារ​ខ្ញុំ​មក​ពី​ភព​ផ្កាយ ជំនាញ​ខាង​​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ជា​ក្រុមហ៊ុន​ក្នុង​ចំណោម​ដែល​ធំ​ជាង​គេ​នៅ​កូរ៉េ។ មុន​ពេល​ឡើង​ក្ដាប់​តំណែង​ខ្ពស់​ជាង​គេ​ក្នុង​ក្រុមហ៊ុន លោក​គឺ​ជា​អ្នក​មាន​ភាគ​ហ៊ុន​ធំ​ជាង​គេ​នៅក្នុង​ក្រុមហ៊ុន​។ យោង​តាម​បណ្ដាញ​ព័ត៌មាន News9 ដើម​ទុន​នៃ​ក្រុមហ៊ុន​​នេះ​គឺ​ ៣៤០០​ពាន់​លាន​វ៉ុន (២,៨៥ពាន់​លាន​ដុល្លារ)។ ឪពុក​របស់​បុរស​វ័យ​ ៣៨​​ឆ្នាំ​នេះ គឺ​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផលិត​កប៉ាល់​ដ៏​ធំ​មួយ​នៅ​កូរ៉េ​ដូច​គ្នា។

ដោយ​សារ​តែ​មាន​ស្វាមី​ជា​អ្នក​ជំនាញ​ហិរញ្ញវត្ថុ ទើប​​តួ​រឿង Legend of the Blue Sea តែង​រក​បាន​ចំណូល​ជា​ច្រើន​ពី​ការ​វិនិយោគ​របស់​ខ្លួន ដោយ​គ្រាន់​តែ​គិត​ទ្រព្យ​សម្បត្តិ​ពី​អចលនទ្រព្យ​របស់​នាង​គឺ​ជាង​១០០​លាន​ដុល្លារ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

មតិយោបល់