• 2017-01-07 00:11:00
  • ជីវិតតារា

នីតា វរវង្ស លេច​មុខ​ជា​មួយ​ឧកញ៉ា​ម្នាក់ ឧបត្ថម្ភ​ក្រុម​បាល់​ទាត់​នៅ​កំពង់ឆ្នាំង

  • 2017-01-07 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង កញ្ញា នីតា វរវង្ស បាន​បង្ហាញ​ខ្លួន​ជា​មួយ​ឧកញ៉ា​ម្នាក់ ក្នុង​កម្មវិធី​ប្រកួត​បាល់​ទាត់​មួយ ក្នុង​ខេត្ត កំពង់ឆ្នាំង ជា​មួយ​​គ្នា​នោះ​នាង​​​បាន​ឧបត្ថម្ភ​ប្រាក់​មួយ​​ចំនួន​ដល់​កម្មវិធី​ផង​ដែរ។

នីតា បាន​ប្រាប់​ថា ប្រាក់​ដែល​​ខ្លួន​​​ឧបត្ថម្ភ​​ដល់​ក្រុម​​កីឡា​បាល់​ទាត់​ខាង​លើ មិន​ច្រើន​ឡើយ គឺ​ត្រឹម​តែ​២០ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​ការ​ឧបត្ថម្ភ​នេះ​ គឺ​នាង​ចង់​ចូល​រួម​ចំណែក​ជួយ​​ដល់​សង្គម និង​ចង់​ចូល​រួម​ជា​លោក ឧកញ៉ា លី ម៉ាណ ដែល​ត្រូវ​ជា​ពូ របស់​នាង។

"ប្រាក់​នឹង​អត់​ច្រើន​ទេ​ តែ​ខ្ញុំ​ចង់​រួម​ចំណែក​ជួយ​ដល់​សង្គម ហើយ​ម្យ៉ាង​ពូ​ឧកញ៉ា គាត់​តែង​ហៅ​នាង​ខ្ញុំ​ចូល​រួម​ច្រើន​កម្មវិធី​ហើយ អីចឹង​ចង់​ចូល​រួម​ជា​គាត់" នីតា វរវង្ស លើក​ឡើង។

តាម​ការ​លើក​ឡើង​របស់ កញ្ញា នីតា វរវង្ស សកម្មភាព​សប្បុរសធម៌​ខាង​លើ មិន​មែន​​ជា​សកម្មភាព​ទី១​របស់​ខ្លួន​ឡើយ។ ស្រី​ស្អាត​រូប​នេះ ថ្លែង​ឲ្យ​ដឹង​ថា កន្លង​មក​ នាង​ធ្លាប់​ចូល​រួម​សង្គម​ជា​ច្រើន​​មក​​ហើយ ដូច​ជា​កម្មវិធី​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​ដើម។

កញ្ញា នីតា វរវង្ស គឺ​ជា​តារា​សម្ដែង​ថ្មី​មួយ​ដួង ទើប​នឹង​បោះ​ជំហាន​ចូល​សិល្បៈ​តាម​រយៈ​ការ​សម្ដែង។ បច្ចុប្បន្ន​ស្រី​ស្អាត​ម្នាក់​នេះ មាន​ឱកាស​បាន​ថត​ភាពយន្ត​៤ទៅ៥រឿង​មក​ហើយ ក្នុង​នោះ​មាន​ដូច​ជា​រឿង “គំនុំ​ខ្មោច​​ក្រមុំ​ទាំង៣” រឿង "ផ្កា​៤​ទង" ជា​ដើម​ ហើយ​ចុង​ក្រោយ​នេះ ​នាង​កំពុងតែ​ថត​ក្នុង​តំណែង​តួរង​​​រឿង "នាង​នាថ​បាត់ដំបង​" ទៀត​ផង ៕

រូបថត៖ ផ្ដល់ឲ្យ

អត្ថបទ៖ ខុត សីហា

មតិយោបល់