• 2017-07-31 02:13:28
  • ភាពយន្ត

យ៉ារ៉ូ ក្លាយ​ជា​ជើង​កាង​​ប្រចាំ​ថ្នាក់ ក្នុង​រឿង​ថ្មី

  • 2017-07-31 02:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​"មន្ត​​ស្នេហ៍​ប្រធាន​ថ្នាក់​តូច"​គ្រោង​នឹង​ចេញ​ថត​វគ្គ​២ឆាប់ៗ​​ខាង​មុខ​នេះ​ហើយ តារា​​សម្ដែង វី យ៉ារ៉ូ​ដែល​ធ្លាប់​សម្ដែង​​តួ​មនុស្ស​មោកៗ​ខិត​ខំ​រៀន​សូត្រ បាន​ប្ដូរ​ទៅ​ជា​អត្តចរិត​ឈ្លើយ​ជើងកាង​ប្រចាំ​ថ្នាក់​វិញ។ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​សាមីខ្លួន។​

យ៉ារ៉ូ ឲ្យ​ដឹង​ថា ភាពយន្ត​ខាង​លើ​គ្រោង​ថត​នៅ​ក្នុង​អំឡុង​​នៅ​ខែ​សីហា ឆ្នាំ ២០១៧​ខាង​មុខ​នេះ ដោយ​ក្នុង​នោះ តួ​សម្ដែង​ទាំង​អស់​ដែល​ធ្លាប់​សម្ដែង​កាល​វគ្គ១ ត្រូវ​អ្នក​ដឹក​នាំ​សម្ដែង​យក​មក​សម្ដែង​វិញ​ទាំង​អស់ ដោយ​នៅ​ក្នុង​នោះ​តួ​សំខាន់​នៅ​រឿង អ្នក​ដឹក​នាំ​​បាន​តម្រូវ​ឲ្យ​ប្ដូរ អត្តចរិត ទាំង​អស់។

ចំពោះ​ការ​​ប្ដូរ​ទៅ​ជា​អត្តចរិត​ឈ្លើយ​ជើងកាង​ប្រចាំ​ថ្នាក់​នេះ​មិនមែន​ជា​រឿង​​លំបាក​សម្រាប់ យ៉ារូ​ឡើយ លោក​​បាន​ប្រាប់​ថា កន្លង​មក​ខ្លួន​ធ្លាប់​អត្តចរិត​បែប​នេះ​​ម្ដង​មក​ហើយ​ផង​ដែរ ប៉ុន្តែ​មិន​សូវ​ជា​ឈ្លើយ​ចំ។

តារា​សម្ដែង​និង​ជា​ពិធី​ករ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​​ជា​ចុង​ក្រោយ​ថា តាម​ផែន​ការ​ភាពយន្ត​ខាង​លើ​គ្រោង​ថតតែ​១សម្ដហ៍​ប៉ុណ្ណោះ​និង​ត្រូវ​បញ្ចប់​តែ​ម្ដង ហើយ​ក្រោយ​​កាត់ត​រួច​រាល់ និង ចាក់​ផ្សាយ​លើ​បណ្ដាញ​សង្គម ដូច​កាល​វគ្គ១​ដែរ។

ចាប់​​តាំង​ពី​បោះជំហាន​ចូល​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ២០១១មក វី យ៉ារ៉ូ ​បាន​សម្ដែង​ភាពយន្ត​បាន៦ រឿង​មក​ហើយ រឿង​ចុង​ក្រោយ គឺ រឿង"ស្រទន់​មន្ត​ស្នេហ៍"​ដែល​ពុង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍CTN។ និង​រឿង​​រឿង" ដាណេ និង កាហ្វេ​ឡាតេ" កំពុងតែ​ដំណើរ​ការ​ថត៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់