• 2017-12-12 02:54:41
  • ភាពយន្ត

២០១៨​ បាន​​ទស្សនា​រឿង​ភាគ​ថ្មី​ អម្ពរ ទេវី ​សម្ដែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហើយ

  • 2017-12-12 02:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង​ជើង​ចាស់​អ្នកនាង អម្ពរ ទេវី នឹង​បង្ហាញ​វត្តមាន​សា​ជា​ថ្មី​ម្ដង​ទៀត​​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​​រឿង " ឆន្ទា​" ​ឲ្យ​ផលិតកម្ម​​ក្នុង​ស្រុក​មួយ​ ។

រក្សា​សិទ្ធ​រូប​ភាពដោយ Sovrin

តាម​ប្រភព​ស្និទ្ធ​ស្នាល​មួយ​បាន​ឲ្យ​ដឹង​ ថា ក្នុង​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ ២០១៨ ខាង​មុខ​នេះ អ្នកនាង អម្ពរ ទេវី នឹង​ធ្វើ​ដំណើរ​ពី​​អាមេរិក​ មក​កាន់​កម្ពុជា​សា​ជា​ថ្មី​ម្ដង​ទៀត​ ក្នុង​គោល​បំណង​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​គឺ​រឿង "ឆន្ទា​" ​រយៈ​​ពេល​ ២ ខែ ទើប​ថត​ចប់​អាស្រ័យ​ទៅ​​តាម​ពេល​វេលា​ និង​អាកាស​ធាតុ​​អំណោយ​ផល​។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បន្ត​​ថា​​​​ក្នុង​រឿង​ភាគ​ថ្មី "ឆន្ទា​" ​អ្នក​នាង អម្ពរ ទេវី សម្ដែង​ជា​តួ​អង្គ "ឆន្ទា​" តែ​ម្ដង​ ទើប​​តម្រូវ​ឲ្យ​នាង ស្នាក់​នៅ​កម្ពុជា​រយៈ​ពេល​យូរ​​ ទម្រាំ​​តែ​ថត​ចប់​​ ព្រោះ​មាន​ប្លង់​សំខាន់​ៗ​ជា​ច្រើន​ដែល​ត្រូវ​ថត​។ លោក​ថា​៖​" រឿង​ "ឆន្ទា​" ខ្ញុំ​ជឿ​ជាក់​ថា​ អ្នកនាង អម្ពរ ទេវី នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​ពុក​ម៉ែ​បង​ប្អូន​ ហើយ​​ក្រោយ​ពី​ថត​ចប់​ភ្លាម​​យើង​ នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​​​ក្នុង​ស្រុក​១​​បន្ទាប់​​ពី​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ខ្មែរ​រួច​រាល់​​"។

ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "ឆន្ទា​" មាន ៥០ ភាគ ​ជា​ប្រភេទ​រឿង​បែប​មនោសញ្ចេតនា​ស្នេហា​​កាច់​កុង​ ឈ្នានីស​ ជម្លោះ​កើត​ឡើង​នៅ​ក្នុង​រង្វង់​គ្រួសារ​មួយ ​ដោយ​សារ​ដណ្ដើម​ទ្រព្យ​សម្បត្តិ​គ្នា​។ មក​ដល់​ពេល​នេះ​រឿង​ " ឆន្ទា" ដំណើរ​ការ​ថត​បាន​ ២០ ភាគ​រយ​ហើយ​។ រឿងនេះចូល​រួម​សម្ដែង​ដោយ​ លោក ទេព រិនដារ៉ូ អ្នកនាង អម្ពរ ទេវី និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត​៕

​​

​ ​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម