- 2018-05-21 09:24:37
- ចម្រៀង
ឡូយមែន! MV «ភពឯកា» របស់ ថេណា ទើបតែចេញមុននេះបន្តិច
- 2018-05-21 09:24:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយមែន! MV «ភពឯកា» របស់ ថេណា ទើបតែចេញមុននេះបន្តិច
ចន្លោះមិនឃើញ
ថ្មីប្លែក វីដេអូ MV បទ «ភពឯកា» សម្តែងផ្ទាល់ដោយ ថេណា និងតួស្រីស្អាតម្នាក់ ឈ្មោះថា ស៊ូ ជីន (Su Chin)។ បទចម្រៀងថ្មីនេះ ជាស្នាដៃថ្មីមួយទៀតដែល ថេណា ចំណាយពេលនិពន្ធ និងតែងតាំងពីមុនចូលឆ្នាំខ្មែរ បន្ទាប់ពីបទ «បន្ទប់លេខ ៦»។
អត្ថន័យបទចម្រៀង អាចនិយាយបានថា ជារសជាតិថ្មីមួយទៀត ចំពោះ ថេណា ទំនុកបទចម្រៀង និងស្ទីលនៃការច្រៀងគឺថា ថេណាធ្វើបានល្អ។ បទនេះ ចេញមុនដំបូង ចង្វាក់យឺតៗ តែវាក៏ឡើងខ្ពស់តាមអត្ថន័យនៃបទចម្រៀង ជាមួយនឹងការបញ្ចូលអារម្មណ៍បានល្អ ពិសេសត្រង់ចំណុចត្រូវច្រៀងលឿន ហើយថែមទាំងមានសំឡេងតឹងថែមទៀត ស្តាប់ហើយមានអារម្មណ៍ថា ព្រឺខ្លួន។
និយាយពីទិដ្ឋភាពនៃបទចម្រៀងថ្មីនេះ ហាក់មានការរបៀបចំបានល្អ គួរឱ្យទាក់ទាញ ទាំងប្លង់ថត និងការសម្តែង ពិសេសតួស្រីញញឹមស្អាតទាក់ទាញ រួមទាំងវីដេអូមានការកាត់ត effect បានល្អមិនឆ្គង។ តែបើឃើញថា ឆ្គងនោះត្រង់ដៃ ថេណា ចុចព្យាណូ បន្តិចប៉ុណ្ណោះ៕
សរុបមកវិញ មានតែទស្សនាបទនេះទើបដឹង ហើយសូមទស្សនាវីដេអូ បទ «ភពឯកា» ច្រៀងដោយ ថេណា ខាងក្រោមនេះ៖