• 2018-05-29 12:25:59
  • ចម្រៀង

បទ​ចម្រៀង​មួយ​បទ កូន​ប្រុស​ ពៅ គីសាន់ តែង​ខ្លួន​ឯង មាន​អត្ថន័យ​ស៊ី​ជម្រៅ

  • 2018-05-29 12:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​តារា​សម្ដែង​ជើង​ចាស់ ពៅ គីសាន់ គឺ​លោក គីសាន់ រ៉ៃយ៉ា ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ប្រធាន​ក្រុម​ពិធីការ "គីសាន់​តន្ត្រី" នោះ ស្រាប់​តែ​មាន​បទ​ចម្រៀង​មួយ​បទ​ដែល​លោក​តែង​ខ្លួន​ឯង​ទៀត។ បទ​នោះ​មាន​ចំណង​ជើង​ថា "ប្រពន្ធ​អើយ​បង​សុំ​ទោស" មាន​អត្ថន័យ​ជ្រាលជ្រៅ​ក្នុង​ជីវិត​គូរ។

គីសាន់ ថ្លែង​ថា។ “តាម​រយៈ​អ្នក​ដែល​បាន​ស្ដាប់​ហើយ គេ​ប្រាប់​ថា ខ្លឹមសារ​បទ​នេះ គឺ​មាន​ន័យ​ល្អ​បង ហើយ​ឃើញ​ថា មាន​ការ​គាំទ្រ​ច្រើន"។

តាម​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា បទ​ចម្រៀង​ខាង​លើ លោក​បាន​និពន្ធ និង​ដាក់​ចេញ​ឲ្យ​ប្រិយមិត្ត​បាន​ស្ដាប់​តាំង​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ម្ល៉េះ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អ្នក​ស្ដាប់។ បទ "ប្រពន្ធ​អើយ​បង​សុំ​ទោស" និពន្ធ​ទំនុក​ច្រៀង​ដោយ គីសាន់ រ៉ៃយ៉ា និង​សម្រួល​តន្ត្រី​ដោយ J-Pok។ បទ​ភ្លេង​យក​លំនាំ​តាម​បទ "ប្រពន្ធ​អូន​លំបាក​ហើយ!”។

ខ្លឹម​សារ យ៉ាង​ណា​តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់