• 2018-06-14 06:35:00
  • ជីវិតតារា

Nick Jonas និង​តារា​បូលីវូដ Priyanka Chopra កំពុង​តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង

  • 2018-06-14 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល Ariana Grande និង Pete Davidson ទើប​តែ​ក្លាយ​ជា​គូ​ស្នេហ៍​ល្បី​ដំបូង​ប្រចាំ​រដូវ​ក្ដៅ​ ឥឡូវ​គូ​ស្នេហ៍​មួយ​គូ​នេះ​ក៏​មិន​ធម្មតា​ដែរ។ តារា​ចម្រៀង​ Nick Jonas និង​តារា​សម្ដែង Priyanka Chopra បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ស្ងាត់​ៗ​ ប៉ុន្តែ​មើល​ទៅ​ពួក​គេ​ពិត​ជា​កាន់​តែ​ស្និទ្ធស្នាល​និង​ស៊ី​ជម្រៅ​កាន់​តែ​ខ្លាំង​ឡើង។

ទំនាក់​ទំនង​នេះ​ត្រូវ​បាន​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​ Nick បាន​នាំ Priyanka ទៅ​ចូល​រួម​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​របស់​បង​ប្អូន​ជីដូន​មួយ​ខ្លួន Rachel Tamburelli នៅ​រដ្ឋ​ New Jersey ថ្មីៗ​នេះ។ ប្រភព​មួយ​ក៏​បាន​បញ្ជាក់​ប្រាប់​ថា អ្នក​ទាំង​ពីរ​មិន​មែន​រាប់​អាន​គ្នា​លេង​សើច​នោះ​ឡើយ។

នេះ​ដោយ​សារ​តែ Nick តែង​តែ​រាប់​អាន​មិត្ត​ស្រី​ជា​ច្រើន​រួប ប៉ុន្តែ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​និង​ស៊ីជម្រៅ​របៀប​នេះ​ទេ វា​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ។

Chopra និង Jonas បាន​ត្រូវ​គេ​ថត​រូប​បាន​ពេល​មក​ដល់​ទីក្រុង New York ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ និង​ព្រម​ទាំង​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​នៅ​ទីក្រុង​២​ផ្សេង​ទៀត​ផង​ដែរ។ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មិន​ទាន់​ប្រកាស​ថា​ជា​គូស្នេហ៍​ផ្លូវ​ការ ពួក​គេ​តែង​តែ​ចុច​ Like រូប​ភាព​គ្នា​ទៅ​វិញ​ទៅ​មក​ ពោល​គឺ​កំពុង​តែ​មាន​ចិត្ត​ស្រលាញ់​គ្នា​ខ្លាំង៕

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់