- 2018-06-27 04:27:34
- ភាពយន្ត
សម្ពោធរឿង «បាតដៃខ្មៅ» មានទាំងរដ្ឋមន្រ្តី និងតំណាងរាស្រ្តចូលរួមទស្សនា (វីដេអូ)
- 2018-06-27 04:27:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ពោធរឿង «បាតដៃខ្មៅ» មានទាំងរដ្ឋមន្រ្តី និងតំណាងរាស្រ្តចូលរួមទស្សនា (វីដេអូ)
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំ រឿង «បាតដៃខ្មៅ» បង្ហាញវត្តមានចាប់ពីថ្ងៃទី ២៨ នេះទៅហើយគ្រប់រោងភាពយន្តទំនើបនៅភ្នំពេញ និងរោងភាពយន្ត Major Cineplex by Smart ខេត្តសៀមរាប។ ដោយសារ ភាពយន្តមានការផលិតយ៉ាងយកចិត្តទុកដាក់លើគុណភាពទើបបណ្តាលឱ្យក្រុមការងារផលិត Studio ៤ គ្រាន់តែចំណាយពេលលើការរៀបចំអត្ថបទកុន ឬ Script ៣ ខែ ដោយដក់ស្រង់ចេញពីរឿងប្រលោមលោកខ្មែរ របស់ ពេជ្រ បណ្ឌិត។
បន្ទាប់មកទៀត ក្រុមការងារផលិតត្រូវដើរស្វែងរកទីតាំងថតឱ្យដូចនឹងសាច់រឿង ដែលកើតឡើងដូចក្នុងសៀវភៅរឿង ដូចជាខេត្តស្ទឹងត្រែងជាដើម។ ថែមទាំងទៅជួបផ្ទាល់ជនជាតិខ្មែរដែលប្រើភាសាឡាវ និងជនជាតិឡាវដែលរស់នៅក្នុងតំបន់ដាច់ស្រយាលមួយនេះ និងជ្រើសរើសអ្នកភូមិពិតប្រាកដមកសម្តែងក្នុងរឿងតែម្តង។ លោក រស្មី បន្តថា ការថតត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដោយប្រើពេលវេលាថតក្នុងខេត្តអស់ ១០ ថ្ងៃ និងក្របី មួយក្បាល ក្នុងពេលថតរឿង។
រឿង «បាតដៃខ្មៅ» ជាខ្សែភាពយន្តមនោសញ្ចេតនាលាយឡំ និងមិត្តភាព ក្រុមចម្រៀងវ័យក្មេងដែលកំពុងពេញនិយម។ ភាពយន្តនេះក៏ត្រូវបានអ្នកដឹកនាំរឿង លោក មាស រស្មី អះអាងថាជាខ្សែរឿងបត់បែន សាច់រឿងត្រូវទាំងយុវវ័យ និងមនុស្សវ័យកណ្ដាល ព្រោះពីមួយវគ្គទៅមួយវគ្គ នឹងមានភាពផ្លាស់ប្ដូរសាច់រឿង។ ហើយសាច់រឿងនេះទៀតសោតក៏បង្កប់អត្ថន័យអប់រំ មិត្តភាព ស្នេហា ពិសេសឈុតឆាកប្លែកភ្នែក ភ័យរន្ធត់មួយចំនួនដែលទស្សនិកជននឹកស្មានមិនដល់។
អ្នកគាំទ្រភាពយន្ត និងទស្សនិកជនដែលបានចូលរួមក្នុងការទស្សនាលើកដំបូងរបស់រឿង «បាតដៃខ្មៅ» ក៏បានបង្ហាញមតិពេញចិត្តលើសាច់រឿង ហើយថែមទាំងស្រលាញ់លើការសម្តែងរបស់តួអង្គវ័យក្មេងទាំងអស់ពិសេស តារាចម្រៀង Original Sai ខាំចេន ម៉ានិត ចែឡេង រតនៈ និងកម្លោះ ដេវិត ជាដើម។ រស់ជាតិនៃសាច់រឿងថ្មីនេះ ជាការតែងនិពន្ធរបស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែលជាសាច់រឿងប្រលោមរបស់ Sabay Novel ដ៏មានភាពល្បីល្បាញកាលពីឆ្នាំ ២០១៣ ហើយយកមកផលិតជាភាពយន្ត ដោយ ផលិតកម្ម Studio 4 ក្នុងឆ្នាំ ២០១៨នេះ៕