- 2018-06-27 07:53:08
- ភាពយន្ត
តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ "បាតដៃខ្មៅ" ជាភាពយន្តដំបូងដែលខ្ញុំសឹងមិនហ៊ានព្រិចភ្នែក
- 2018-06-27 07:53:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ "បាតដៃខ្មៅ" ជាភាពយន្តដំបូងដែលខ្ញុំសឹងមិនហ៊ានព្រិចភ្នែក
ចន្លោះមិនឃើញ
នៅក្នុងស្មារតីលើកទឹកចិត្តយ៉ាងធំធេង ឯកឧត្តម ហ៊ុនម៉ានី តំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហើបដោយមោទកភាពនៅក្រោយទស្សនាចប់ភាពយន្ត "បាតដៃខ្មៅ" ថា នេះជារឿងខ្មោចដំបូង ដែលលោកទទួលអារម្មណ៍ថាមិនចង់ព្រិចភ្នែកពីឆាកមួយទៅឆាកមួយ។
"ខ្ញុំកោតសរសើរទំាងសាច់រឿង Sound Track និងបច្ចេកទេសផ្សេងៗទៀត ពិសេសការចូលរួមសម្តែងរបស់ក្រុមតារា Origional Song”។
"បាតដៃខ្មៅ" ជាភាពយន្តដែលកម្លាយចេញពីប្រលោមលោករបស់ ពេជ្រ បណ្ឌិត ដឹកនាំដោយលោក មាស រស្មី អត្ថបទភាពយន្តដោយលោក ពិសី ថតដោយ ប៊ុន ចាន់វិសាល ហើយបង្កើតភ្លេងOST ដោយតន្ត្រីករ កង ពិសិដ្ឋ និង នេនទុំ។
សាច់រឿងផ្តោត លើយុវជនមួយក្រុមដែលបានជ្រុលជ្រួសសម្តីនៅក្នុងបេសកកម្មសម្តែងនាតំបន់បងប្អូនជនជាតិដើមភាគតិច។ បន្ទាប់ពីនោះពួកគេបានពើបប្រទះរឿងមិនល្អជាបន្តបន្ទាប់ ទម្រាំឲ្យរកឃើញមូលហេតុ និងស្វែងរកដំណោះស្រាយ។
"ជំនឿខ្មែរយើងមានលក្ខណៈវិសេសវិសាលជាប្រពៃណីវប្បធម៌របស់ជាតិ! ជំនឿដែលល្អៗនាំមនុស្សឲ្យមានឥរិយាបថល្អ ទម្លាប់ល្អ ជាអ្វីដែលយើងគួរតែមាននៅក្នុងភាពយន្ត ដូចរឿងបាតដៃខ្មៅនេះជាចំណុចល្អមួយ!”។ អ្នកតំណាងរាស្ត្រសង្កត់ធ្ងន់។ ភាពយន្តរឿង "បាតដៃខ្មៅ" នឹងចេញបញ្ចាំងគ្រប់់រោងភាពយន្តចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ៕