• 2018-07-18 02:20:00
  • ជីវិតតារា

ទោះ​ជា​ខាង​ស្រី​អាយុ​ច្រើន​ជាង​១១​ឆ្នាំ គូ​ស្នេហ៍​ Nick Jonas និង Priyanka Chopra កំពុង​តែ​​ផ្អែម​ល្ហែម​ខ្លាំង

  • 2018-07-18 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា​នេះ​ម្ចាស់​ពាន​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០០០ និង​ជា​តារា​បូលីវូដ​​/ហូលីវូដ Priyanka Chopra បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​អាយុ​៣៦​ឆ្នាំ​ ជាមួយ​គូ​ស្នេហ៍​វ័យ​ក្មេង​ជាង​នាង​ដល់​ទៅ ១១​ឆ្នាំ​ គឺ​តារា​ចម្រៀង​ Nick Jonas។​ នៅ​ក្នុង​កម្មវិធី​ជប់​លៀង​នោះ Priyanka បាន​ស្លៀក​ពាក់​ឈុត​សម្លៀក​បំពាក់​សាមញ្ញ​ជាមួយ​ស្បែក​ជើង​កែង ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​កាន់​ដៃ​មិត្ត​ប្រុស​ Nick Jonas យ៉ាង​ស្និទ្ធ​ស្នាល។

គូ​ស្នេហ៍​មួយ​គូ​នេះ​ បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​២​ខែ ក្រោយ​មក​ទើប​ចាប់​ផ្ដើម​ណែនាំ​ឲ្យ​សមាជិក​គ្រួសារ​រៀងៗ​ខ្លួន​បាន​ស្គាល់​គ្នា និង​ដើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​ជាមួយ​គ្នា មិន​ឈប់​ឈរ។ ជាក់​ស្ដែង​នៅ​ថ្ងៃ​ខួប​កំណើត​ Priyanka នេះ​ពួក​គេ​បាន​ជួប​គ្នា ជាមួយ​គូស្នេហ៍​ប្អូន​ប្រុស​ Nick គឺ​តារា​ចម្រៀង​ Joe Jonas ជាមួយ​គូ​ដណ្ដឹង​តារា​សម្ដែង​ក្នុង​រឿង​ភាគ "Game of Throne” Sophie Turner ព្រម​ទាំង​លោក Kevin Jonas ផង​ដែរ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ អ្នក​ទាំង​ពីរ​ពិត​ជា​ជិត​ស្និទ្ធ​នឹង​គ្នា​ខ្លាំង ដល់​ថ្នាក់​មាន​ប្រភព​ជិតស្និទ្ធ​ពួក​គេ​ជាច្រើន​បាន​បញ្ជាក់​ថា ទំនាក់​ទំនង​ពួក​គេ​ពិត​ជា​ខុស​ប្លែក​ពី​មុនៗ និង​អាច​មាន​អនាគត​ល្អ​វែង​ឆ្ងាយ​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់