- 2018-08-22 07:18:57
- ចម្រៀង
បទថ្មីពី ថេណា «Lunar Life» អត្ថន័យស្នេហាជ្រាលជ្រៅ ស្តាប់ហើយខ្លោចចិត្ត
- 2018-08-22 07:18:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទថ្មីពី ថេណា «Lunar Life» អត្ថន័យស្នេហាជ្រាលជ្រៅ ស្តាប់ហើយខ្លោចចិត្ត
ចន្លោះមិនឃើញ
«Lunar Life» រៀបរាប់ពីជីវិតស្នេហាដ៏ដាច់អាល័យ រវាងព្រះចន្ទ និងព្រះអាទិត្យ ការនឹករលឹក និងការរងចាំ គូរស្នេហ៍ពីរនាក់ ដែលម្នាក់ត្រូវបំភ្លឺពេលយប់ និងពេលថ្ងៃ ហើយគ្មានថ្ងៃក្បែរគ្នាបាន។ នេះជាចម្រៀងថ្មីរបស់ តារាចម្រៀងមនោសញ្ចេតនាជ្រាលជ្រៅ ថេណា។
ប្រៀបធៀបនឹងជីវិតរស់នៅរបស់មនុស្សធម្មតារាល់ថ្ងៃ គឺសេចក្តីស្នេហាដ៏ជ្រាលជ្រៅ និងការលះបង់ស្នេហាផ្ទាល់ខ្លួនដើម្បីតួនាទី និងកាតាព្វកិច្ច។ ស្នេហានេះហាក់ដូចទៅហ្នឹងជីវិតពិតរបស់គូស្នេហ៍មួយចំនួនដែលមានតែនិស្ស័យ តែគ្មានវាសនា មានការស្រលាញ់ តែមិនអាចរស់នៅជាមួយគ្នាបាន។
តាមរយៈ ថេណា ចម្រៀងមួយនេះជាការស្រមើលស្រមៃ ដោយយកចន្ទជាតួដែលមានភាពឯកា តែបញ្ចេញរស្មី ពេលរាត្រីប្រលោមមនុស្សប្រុសស្រីផុតទុកសៅហ្មង ដោយគូស្នេហ៍ដ៏សាកសមរបស់ខ្លួនជា ព្រះអាទិត្យ តែមិនអាចជួបគ្នាបាន ដោយនេះជាច្បាប់ធម្មជាតិ ដែលកំណត់យប់ថ្ងៃ។
ពួកគេស្រលាញ់គ្នាណាស់ តែធម្មជាតិការងារយប់ថ្ងៃ ធ្វើឱ្យពួកគេនឹកគ្នា តែមិនអាចជួបគ្នាបាន ព្រោះពួកគេមានតួនាទី និងក្តីស្រមៃខុសគ្នា កាលៈទេសៈខុសគ្នា នេះបើតាមការរៀបរាប់ពីអត្ថន័យបទចម្រៀងរបស់ ថេណា៕
ចង់ដឹងថាបទ «Lunar Life» អត្ថន័យដូចរៀបរាប់ ឬអត់ តោះទស្សនាវីដេអូខាងក្រោម៖
រូបភាពផ្តល់ដោយ៖ ថេណា