• 2018-08-31 09:02:22
  • ស្ទីលតារា

មានរឿងអ្វី? តារាល្បីៗបង្ហាញសម្លៀកបំពាក់ច្រើនសម័យកាលទាំងកណ្ដាលថ្ងៃត្រង់

  • 2018-08-31 09:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​​ជា​ច្រើន​រូប​បាន​បង្ហាញ​​ខ្លួន​យ៉ាង​ស្រស់​ស្អាត និង​សង្ហា​​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​ខ្មែរ​ច្រើន​សម័យ​កាល​នៅ​ Mekong View Tower ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។

ព្រំ រដ្ឋា ចាងហ្វាងផលិតកម្ម

បើ​តាម​​អ្នក​នាង ព្រំ រដ្ឋា ចាងហ្វាង​ផលិតកម្ម​ PR ឲ្យ​ដឹង​ថា មូល​ហេតុ​តារា​សម្ដែង​ប្រុស​ស្រី​​ស្លៀក​សម្លៀក​បំពាក់​​ច្រើន​សម័យ​កាល​​ទាំង​កណ្ដាល​ថ្ងៃត្រង់​ដូច្នេះ​ ​ក្នុង​គោល​បំណង​លើក​ស្ទួយ​​វប្បធម៌​ប្រពៃណី​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរ​​ពី​មួយ​ជំនាន់​ ទៅ​មួយ​ជំនាន់​​​ដែល​មាន​នៅ​ក្នុង​រឿង​"ភរិយា​ឥត​ខាន់​ស្លា"។

ចាងហ្វាង​ផលិតកម្ម​រូប​នេះ​បន្ថែម​ថា៖​"ភរិយា​ឥត​ខាន់​ស្លា" ​ជា​រឿង​បែប​សម័យ​មិន​មែន​ជា​រឿង​បុរាណ ទេ​តែ​ក្នុង​សាច់​រឿង​ហ្នឹង រំលេច​ឲ្យ​មាន​ឈុត​ឆាក​ដើរ​ម៉ូដ​​​សម្លៀក​បំពាក់​ច្រើន​សម័យ​កាល​មក​ដាក់​ ដើម្បី​ជួយ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​យើង​ណា​អូន"។

“​"ភរិយា​ឥត​ខាន់​ស្លា" ជា​ខ្សែភាពយន្ត​ភាគ​មាន ៥០​ភាគ​ គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដោយ​ចំណាយ​ដើម​ទុន​ជាង​ ១០​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់