• 2020-06-16 02:56:19
  • ព័ត៌មាន

ធ្លាប់ដឹងអត់? តួស្រីក្នុងរឿងហូលីវូដល្បីៗ ៥រូប មានឈាមជ័រជាខ្មែរ

  • 2020-06-16 02:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ខ្លះ​ ប្រហែលជា​ធ្លាប់ទស្សនា​រឿងហូលីវូដល្បីៗ ដូចជារឿង "Skyfall", រឿង "The Girl with the Dragon Tattoo", រឿង "Gods of Egypt ឬរឿង “G.I. Joe: Retaliation” រួចមកហើយ ប៉ុន្តែប្រិយមិត្ត​ប្រហែល​មិនទាន់បានដឹងទេ ថាក្នុង​ខ្សែភាពយន្តទាំងនោះ មាន​តួសម្ដែង​ ដែល​មានឈាមជ័រជាខ្មែរ។ ទោះ​ពួកគេ​កើត​នៅ​បរទេស ប៉ុន្តែ​ពួកគេមានឪពុក ឬម្ដាយជា ជាជនជាតិ​ខ្មែរ ដែលចាកចេញពីកម្ពុជា អំឡុង​សម័យ​សង្រ្គាម។

តើ​ពួក​គេ​មាន​ប្រវត្តិ​យ៉ាង​ណា​ និង​សម្ដែង​បាន​រឿង​អី​ខ្លះ​?

១. Bérénice Marlohe

Bérénice Marlohe

Bérénice Marlohe បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​​ភ្ញាក់​ផ្អើល​ ក្រោយ​ចេញ​រឿង​ Skyfall​ ដ៏ល្បី ដែល​នាង​បាន​ដើរ​តួ​​ជាមួយ​ Jame Bond។ Bérénice​ កើត​នៅ​ឆ្នាំ​១៩៧៩​ ក្នុង​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដែល​មាន​ម្ដាយ​ជា​ជនជាតិ​បារាំង​ និង​ឪពុក​ជាជនជាតិខ្មែរ​កាត់ចិន ដែល​ចេញពី​ប្រទេស​កម្ពុជា ទៅរស់នៅប្រទេស​បារាំង។ នាង​បង្ហាញ​វត្តមាន​ដំបូង​ក្នុង​រឿង​​ខ្លី​បារាំង​ La discordance​ ក្នុង​ឆ្នាំ​២០០៧។ មក​ទល់ពេលនេះ​ នាង​សម្ដែង​បាន​ជាច្រើនរឿង ដែលក្នុងនោះ ៣រឿងចុងក្រោយ រួមមានរឿង Song to Song, Revolt និងរឿង Kill Switch។

Bérénice Marlohe និង Daniel Craig (Jame Bond) ក្នុងរឿង Skyfall​

២. Elodie Yung

Elodie Yun

Elodie Yung បាន​លេច​មុខ​ក្នុង​រឿង​ Hollywood ​ជា​ច្រើន​មក​ហើយ​ ដូច​ជា​ “The Girl with the Dragon Tattoo”​, “ 10 Things I Hate About Life”, “G.I. Joe: Retaliation”, "Narcopolis", "Gods of Egypt" និងរឿង "The Hitman's Bodyguard" ជាដើម។ Elodie ​បាន​កើត​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ដែរ​ ក្នុង​ឆ្នាំ​១៩៨១​ ដែល​មាន​ម្ដាយ​ជា​ជនជាតិ​បារាំង​ និង​ឪពុក​ជា​ជន​ជាតិ​ខ្មែរ។ រួម​ទាំង​ភាពយន្ត​បារាំង​ផង​ នាង​សម្ដែង​ភាពយន្ត​បានមិនក្រោម ១០រឿង​នោះទេ និង​រឿង​ភាគ​បញ្ចាំង​តាម​ទូរទស្សន៍​ចំនួនយ៉ាងតិច ៨​រឿង​ផងដែរ។

Elodie Yung ក្នុងឈុតមួយនៃរឿង Gods of Egypt

៣. Ellen Wong

Ellen Wong មាន ​វត្តមាន​ក្នុង​រឿង​ Hollywood​ ដូច​ជា​ “Scott Pilgrim vs. the World”​, រឿង​កាណាដា​ “Silent Night”, រឿង "The Void", រឿង "The Circle" និងរឿង "In the Life of Music" ជាដើម។ Ellen​ បាន​កើត​ក្នុង​ឆ្នាំ​១៩៨៤ ឬ ១៩៨៥ នៅ​ទី​ក្រុង ​Toronto​ ប្រទេស​កាណាដា។ ឪពុក​ម្ដាយ​របស់​នាង​ ជាជនជាតិខ្មែរ ដែលភៀសខ្លួនទៅកាណាដា គេចពីរបបប្រល័យពូជសាស្រ្ដ។ ក្រៅពីសម្ដែង​រឿងភាគដុំ នាង​ក៏​សម្ដែង​ក្នុង​រឿង​ភាគ​តាម​ទូរទស្សន៍​ផងដែរ។

Ellen Wong

៤. Chanty Sok

Chanty Sok ធ្វើ​ឲ្យ​អ្នក​ទស្សនា​ ស្គាល់​តាម​រយៈ​រឿង​ Hollywood​ “The Fighter”, “Ted” និង​ “The Test”។ នាង​បាន​កើត​នៅ​ឆ្នាំ​១៩៨៤​ ក្នុង​ទីក្រុង​ញីវយ៉ក​ សហរដ្ឋអាមេរិក។ យោង​តាម​គេហទំព័រ​ playasonly​ ឲ្យ​ដឹង​ថា​ Chanty​ ជា​កូន​ចៅ​ខ្មែរ។

 

៥. Marline Yan

Marline Yan បាន​បង្ហាញ​មុខ​ក្នុង​រឿង​កាណាដា​ “Trigger”​ ក្រៅ​ពី​នេះ​ នាង​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​បាន​៤​រឿង​ទៀត​ដែរ។ Marline​ បាន​កើត​នៅ​ឆ្នាំ​១៩៩៣​ ក្នុង​ខេត្ត​ Ontario ​ប្រទេស​កាណាដា​ ជា​កូន​កាត់​ច្រើន​សាសន៍​ រាប់​ទាំង​វៀតណាម​ ចិន​ ថៃ​ ឥណ្ឌា​ និង​ខ្មែរ។ នាង​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់​ទៀត​ផង។

 

មតិយោបល់