• 2020-07-02 06:25:34
  • ជីវិតតារា

អតីតតារាសម្ដែង ជុំ ស៊ីថា គិតម៉េចក្រោយភរិយាមានកូនភ្លោះបីនាក់?

  • 2020-07-02 06:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ​ម្នាក់ គឺ​លោក ជុំ ស៊ីថា បានប្រកាស​ប្រាប់​អតីត​មិត្ត​រួម​អាជីពក្នុងសិល្បៈ និង​ក្រុម​ការងារ​របស់​លោក​ថា លោក​នឹង​ឲ្យ​ភរិយា​បិទ​ឡ ឬ​ឈប់​យក​កូន​ត្រឹម​៥​នាក់​នេះ​ហើយ។

លោក ជុំ ស៊ីថា បាន​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​ការ​បង្ហោះ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​កាល​ពី​ម្សិល​មិញ ដែល​ប្រពន្ធ​លោក​អេកូ​ឃើញ​កូន​ភ្លោះក្នុងផ្ទៃដល់ទៅ​៣​នាក់។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​ក៏​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដែរ​ ចំពោះ​សុខភាព​ភរិយា ដោយ​សារ​តែភរិយា​របស់​លោក​មាន​មាឌ​តូច​បន្តិច ហើយលោកស្រមៃថាមិន​ដឹង​ភរិយាលំបាក​យ៉ាង​ណា​ទេ។

លោក ជុំ ស៊ីថា៖"រឿង​មិន​នឹក​ស្មាន​ដល់ ព្រឹកមិញ អេកូ​ឃើញ​កូន​ភ្លោះ​៣ សប្បាយ​ចិត្ដ​ខ្លាំង​ណាស់ តែ​អាណិត​ប្រពន្ធ គាត់​មាឌ​តូច​បន្តិច​មិន​ដឹង​ពិបាក​យ៉ាង​ណា​ទេ។ សង្ឃឹមថាប្រុសទាំងបីចុះ"។

បើ​តាម​ការ​បញ្ជាក់​ពី​អតីត​តារា​សម្ដែង​រូប​សង្ហា​នេះ កូន​ក្នុង​ផ្ទៃ​ទាំង​បី​មាន​អាយុ​១០​អាទិត្យ និង​៤​ថ្ងៃ​ហើយ បើ​គិត​មក​ដល់​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០២០ នេះ។

លោក ជុំ ស៊ីថា បាន​ដើរ​ចេញ​ពី​សិល្បៈ​ជា​យូរមក​ហើយ ហើយ​បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​មន្ដ្រី​នគរបាល នៃ​ក្រសួង​មហាផ្ទៃ​ម្នាក់។ បច្ចុប្បន្ន​លោក​មាន​កូន​ប្រុស-ស្រី​​ដ៏​គួរ​ឲ្យ​ស្រឡាញ់​២នាក់ ស្រាប់​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់