- 2020-07-08 03:39:33
- ព័ត៌មាន
អ្នកគាំទ្រប្រមូលភស្តុតាងបានមិនចេះតិច ក្រោយ Jennie និយាយថាមិនដែលពាក់ពណ៌ក្រហម
- 2020-07-08 03:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រប្រមូលភស្តុតាងបានមិនចេះតិច ក្រោយ Jennie និយាយថាមិនដែលពាក់ពណ៌ក្រហម
ចន្លោះមិនឃើញ
ក្នុងវីដេអូភាគទីមួយនៃកម្មវិធី "24/365 with BLACKPINK” របស់ក្រុម BLACKPINK ផ្ទាល់ សមាជិកម្នាក់ៗបានបង្ហាញអំពីសកម្មភាពរបស់ខ្លួនមុនការវិលត្រឡប់ជាមួយបទចម្រៀងថ្មី។
ពេលដល់វគ្គ Jennie គេបានបង្ហាញអំពីសកម្មភាពរបស់នាងដែលទៅចូលរួមក្នុងកម្មវិធីរបស់ Gentle Monster ជាម៉ាកយីហោមួយដែល Jennie បានសហការជាមួយកាលពីថ្មីៗនេះ។ ក្រោយពីចប់កម្មវិធី Jennie និងមិត្តភ័ក្ដិរួមជាមួយអ្នកតុបតែងខ្លួនឈ្មោះ Min Hui បានដើរមើលហាងសំលៀកបំពាក់ជាច្រើន ដើម្បីពិនិត្យមើលទំនោរសំលៀកបំពាក់ពេញនិយមថ្មីសម្រាប់ការវិលត្រឡប់របស់ខ្លួន។ ពេលដើរមើលចុះឡើង Jennie បានប្រទះឃើញរ៉ូបពណ៌ក្រហមមួយ ហើយបាននិយាយថា "ខ្ញុំអត់ពាក់ពណ៌ក្រហមទេ” ហើយ Min Hui ក៏បានឆ្លើយតបថា "ហ្នឹងហើយ អ្នកមិនដែលពាក់ពណ៌ក្រហមទេ” ក្រោយមកទៀត Jennie តបបន្ថែមថា "មិនដែលសោះ”។
ភ្លាមៗក្រោយពីអ្នកគាំទ្រឮការលើកឡើងរបស់ Jennie ពួកគេបានធ្វើការចំអន់ Jennie ភ្លែតៗ ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹកដែល Jennie ស្លៀកសំលៀកបំពាក់ពណ៌ក្រហម ហើយបានភ្ជាប់ជាមួយ Caption ឌឺដងបែបកំប្លែងថា "ហ្នឹងហើយ! មិនដែលសោះ”។ ទស្សនារូបភាពខាងក្រោម ៖