• 2020-07-17 07:35:21
  • ភាពយន្ត

តួអង្គឯករពិសដៃ មាត់រអិល នូ ឧសភា ប៉ះ​ជាមួយ ឈិន មុន្នីនាថ នៅ​ពេល​​នេះ

  • 2020-07-17 07:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នូ ឧសភា និង​កញ្ញា ឈិន មុន្នីនាថ ដ៏​ស្រស់ស្អាត ត្រូវ​បាន​គេ​ចាប់​ឲ្យ​ជួប​គ្នា​ជា​លើក​ដំបូង​ក្នុង​ខ្សែភាពយន្ត​ភាគ​សម្រាប់​ទូរទស្សន៍​មួយ​​រឿង មាន​ចំណង​ជើង​ថា "អ្នក​ម្ដាយ​វ័យ​ក្មេងវគ្គ​២" បន្ទាប់​ពីអ្នក​ម្ដាយ​វ័យក្មេង​វគ្គ១” ​បាន​រសាត់​បាត់​ទៅ​ជិត​១​ឆ្នាំ​ហើយ។

តារាសម្ដែងវ័យក្មេង និងជាតួអង្គឯក​ស្រី​ក្នុង​រឿង​នេះ គឺ​កញ្ញា ឈិន មុន្នីនាថ បង្ហាញ​ពី​អារម្មណ៍​ពិត​ថា នាង​នៅ​តែ​លំបាក​ក្នុង​ការ​សម្ដែង​ជា​តួ​អង្គ​កម្សត់​ដែល​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ផ្លូវចិត្ត​សព្វបែបយ៉ាង ព្រោះ​ចរិត​ពិត​របស់​នាង និង​តួឯក​ប្រុស គឺ​លោក នូ ឧសភា ជា​មនុស្ស​រពឹស និង​ចូល​ចិត្ត​លេង​សើច​ច្រើន។ ប៉ុន្តែ​នាង​ជឿ​ថា ក្នុង​វគ្គ​២ នេះ នាង​នឹងសម្ដែង​បាន​កាន់​តែ​ល្អ ហើយ​ប្លែកភ្នែក​សម្រាប់ប្រិយមិត្ដជាង​វគ្គ​មួយ ព្រោះ​នាងនឹង​ក្លាយ​ជា​តួ​កាន់​តែ​កម្សត់។

ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ ភីអិនអិន លោកស្រី ទូច បុប្ផា និយាយ​ថា មាន​ហេតុផល​សំខាន់​២​ដែល​ស្ថានីយ​សម្រេច​ផលិត និង​លើក​យក​រឿង​នេះ​មក​ចាក់​បញ្ចាំង​បន្ត​ទៀត គឺ​ដោយសារ​រឿង"អ្នក​ម្ដាយ​វ័យ​ក្មេង​វគ្គ​១" ទទួល​បាន​ការ​គាំទ្រ និង​មាន​សំណូមពរ​ច្រើន​ពី​ប្រិយមិត្ត​ឲ្យ​មានការថតបន្ត​ទៀត។ ម្យ៉ាង​រឿង​នេះ​មាន​ឈុតឆាក​ជា​ច្រើន​បាន​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​ដល់​គូ​ស្នេហ៍​វ័យ​ក្មេង បង្ហាញ​ពី​ការ​លំបាក​របស់​ម្ដាយ ឬ​ស្រ្ដី​ពពោះ និងមាន​ខ្លឹមសារ​អប់រំ​ក្មេង​តូចៗទៀតផង។

បើ​តាម​អ្នក​គ្រប់​គ្រង​ផលិតកម្ម LD លោក លៀក លីដា ថា រឿង​"អ្នក​ម្ដាយ​វ័យ​ក្មេង​វគ្គ២” នេះ នឹង​ចេញ​ថត​ចាប់​ពី​ថ្ងៃទី២០ ខែ​កក្កដា ហើយ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ពី៧០ ទៅ​៨០​ថ្ងៃ ឬ​ស្មើ​នឹង​ជិត​៣​ខែ ​ទើបថត​ចប់។ លោក​យល់​ថា ការ​សម្ដែង ឬ​ថត​នៅ​ក្នុង​រឿង​វគ្គ​២ នេះ នឹង​មិន​សូវ​មាន​បញ្ហា​ប្រឈម​​ទេ ដោយសារ​តែ​តួអង្គ​យល់​ពី​សាច់​រឿង ហើយ​ទីតាំង​ថត​ភាគ​ច្រើន គឺ​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់។

យ៉ាង​ណា​ទាំង​ផលិតកម្ម និង​ស្ថានីយ​ទូរទស្សន៍​ដែល​ជា​ម្ចាស់​ផលិត មិន​ទាន់​បញ្ចេញ​កាល​បរិច្ឆេទ​សម្រាប់​ដាក់​បញ្ចាំង​នៅ​ឡើយ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់